កំណត់​សង្ខេប​អំពី​សេរី​ភាព​ក្នុង​ការ​សំដែងមតិ​ ការ​បរិហារកេរ្ត៍​ និង​ការ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​

១៥-មិថុនា-២០០៩

ការ​ចេញ​ផ្សាយ : របាយការណ៍

ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​នេះ​មក​ មាន​បណ្តឹង​ព្រហ្ម​ទណ្ឌ​ដាច់​ដោយ​ឡែក​ពី​គ្នា​ មិន​តិច​ជាង​ប្រាំ​បី​ទេ​ ពី​បទ​បរិហារ​កេរ្ត៍​ និង​ផ្សា​យ​ព័ត៌​មាន​មិន​ពិត​ ត្រូវ​បាន​ប្តឹង​ទៅ​តុលាការ​នា​នា​ដោយ​អាជ្ញា​ធរ​សាធារណៈ​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ ប្រឆាំង​នឹង​ការ​រិះ​គន់​រដ្ឋាភិបាល​ ។ បណ្តឹង​មួយ​ក្នុង​ចំណោម​នោះ​ មិន​ត្រូវ​បាន​ប្តឹង​ដោយ​បុគ្គលដែល​អះ​អាង​ថា​កើត​ទុក្ខ​មិន​សុខ​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ បណ្តឹង​នោះ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លក្ខណៈ​ទូទៅ​មួយ​ក្នុង​នាម​​​​ " រដ្ឋាភិបាល​"​ ។​ បច្ចុប្បន្ន​ ករណី​ទាំង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​លោក​​សុខ​ រឿន​ ព្រះ​រា​ជ​អាជ្ញា​រង​អម​តុលាការ​ក្រុង​ភ្នំ​ពេញ​ ។​ ករណី​មួយ​ក្នុង​ចំណោម​នោះ​ ត្រូវ​បាន​ជំ​នុំ​ជម្រញ​នៅ​ថ្ងៃទី​៨​ ខែ​មិថុនា​ ឆ្នាំ​ ២០០៩​ ។​

ប្រភពព័ត៍មាន : កំណត់​សង្ខេប​អំពី​សេរី​ភាព​ក្នុង​ការ​សំដែងមតិ​ ការ​បរិហារកេរ្ត៍​ និង​ការ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo