២៥-មិថុនា-២០០៩
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ខ្ញុំមានកិត្តិយស និងមានសេចក្តីសោមនស្សរីករាយ ចំពោះដំណើរទស្សនកិច្ចលើកទីមួយរបស់ខ្ញុំមកកាន់ព្រះរាជាណាចក្រកម្ពុជា ។ ខ្ញុំមានឯកសិទ្ធិជួបប្រជុំជាមួយ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តមហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តមឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តមឌិត មន្ទីរ ប្រធានតុលាការកំពូល ឯកឧត្តមឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមកែប ជុតិមា អភិបាលរាជធានីភ្នំពេញនិង មន្ត្រីជាន់ខ្ពស់ដទៃទៀត របស់រដ្ឋាភិបាល ថ្នាក់ដឹកនាំនៃគណបក្សប្រឆាំងដ៍ចំបងក្នុងរដ្ឋសភា ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូតនានាប្រចាំនៅរាជធានីភ្នំពេញ ក្រុមអង្គការសហប្រជាជាតិ នៅកម្ពុជា ប្រធានគណៈមេធាវី ប្រធានក្រុមប្រឹក្សាសារព័ត៌មាន និងតំណាងសង្គមស៊ីវិលនានា ក្រុមជនជាតិដើមភាគតិច និង ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយការបណ្តេញចេញកាលពីពេលកន្លងទៅថ្មីៗនេះ ។
ប្រភពព័ត៍មាន : សេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកសាស្រ្តាចារ្យ បណ្ឌិត ស៊ូយ៉ា ភី ស៊ូប៊ឺឌី