១៧-កក្កដា-២០០៩
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើងខ្ញុំមានការសោកស្តាយជាខ្លាំង ដោយសារប្រជាពលរដ្ឋនៃក្រុម៧៨ ត្រូវបានគេឲ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន មុនការស្នើសុំសិទ្ធិកម្មសិទ្ធិលើដីធ្លីរបស់គាត់ត្រូវបានសំរេចដោយយន្តការរដ្ឋបាល ឬប្រព័ន្ធយុត្តិធម៌ពាក់ព័ន្ធ ។ ការឲ្យចាកចេញនេះ ជាសញ្ញាមួយប្រាប់ទៅសហគមន៍ដទៃទៀត ដែលមានការស្នើសុំដូចគ្នានេះថា បើទោះជាពួកគេមានសិទ្ធិតាមផ្លូវច្បាប់ហើយក្តី ក៍ផលប្រយោជន៍នៃការអភិវឌ្ឍន៍ យកប្រៀបលើនីតិវិធីត្រឹមត្រូវ និងច្បាប់ភូមិបាលដែរ ។
ប្រភពព័ត៍មាន : ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសំដែងការសោកស្តាយចំពោះការបណ្តេញចេញនៃសហគមន៍"ក្រុម៧៨"