២៤-កក្កដា-២០០៩
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
គណកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ដែលរួមមានអង្គការសមាគម ក្រៅរដ្ឋាភិបាលចំនូន២១ជាសមាជិកសូមសម្ដែងនូវសេចក្តីព្រួយបារម្ភជាខ្លាំងទៅលើករណីរឿងក្តីពីបទ “បរិហារកេរ្តិ៍” ដោយបានទទួលដំណឹងថា តុលាការក្រុងភ្នំពេញបានបដិសេធនឹងលោកស្រី មួរ សុខហួរ ជាសមាជិកភាពនៃសមាជិក សម រង្ស៊ី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៩។ យោងតាមរបាយការណ៍នៃដំណើរការកាត់ក្តីរបស់តុលាការកាលពីព្រឹកមិញ ដោយសារតែការធ្វើសុន្ទរកថារបស់នាយករដ្ឋមន្ត្រីថា "ស្ត្រីជើងខ្លាំងម្នាក់” នាខែមេសាឆ្នាំនេះ CHRAC បានកត់សម្គាល់ឃើញថា ព្រះរាជអាជ្ញាបានសម្រេចធ្វើការចោទប្រកាន់លោកស្រី មួរ សុខហួរ ពីបទបរិហារកេរ្តិ៍ បន្ទាប់ពីការធ្វើសន្និសីទសារព័ត៌មាន ដែលរៀបចំនៅឯការិយាល័យគណបក្សរបស់លោកស្រី។
ប្រភពព័ត៍មាន : សេចក្តីថ្លែងការណ៍អំពីការព្រួយបារម្ភរបស់សង្គមស៊ីវិលអំពីឯករាជ្យភាពរបស់សាលាដំបូងក្រុងភ្នំពេញ