កម្ពុជា​៖ ការគោរព​សិទ្ធិ​របស់ជន​សង្ស័យ​នឹង​ត្រូវបាន​ការពារ​សាកសព​នៅ​ក្នុង​ការ​ឃុំ​ឃាំង

២៨-កក្កដា-២០០៩

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ជន​សង្ស័យ​៥នាក់​នៅ​ក្នុងការ​ឃុំឃាំងរបស់​នគរបាល​ត្រូវបាន​ឲ្យ​ដឹង​ថា បាន​ស្លាប់​នៅក្នុង​កន្លែង​ឃុំ​ឃាំង​ក្នុង​ទីកន្លែង​ផ្សេងៗ​គ្នា​ក្នុងប្រទេស​កម្ពុជា​នា៥ខែដំបូង​នៅឆ្នាំ​នេះ។ ពួកគេ​បាន​និយាយ​ថា ត្រូវបាន​ទទួល​រង​ការធ្វើ​ទារុណ​កម្ម ឬ​បណ្តាលមក​ពីជំងឺ​យារ​យី។ ទោះបីជា​យ៉ាងណា​ក៍​ដោយ នគរបាល​បាន​ឆ្លើយ​បដិសេធ​ថា មាន​វេជ្ជបញ្ជា​ជា​ភស្តុតាង​ជនសង្ស័យ​បាន​ធ្វើអត្ត​ឃាត។ យោង​តាម​វេជ្ជ​​បញ្ជា​គ្រូពេទ្យ ដែលអាជ្ញាធរ​បាន​អញ្ជើញ​មក​ធ្វើកោសល្យ​វិច័យ​លើសាកសព​នោះ​ស្ថិត​នៅក្រោម​សំពាធ​របស់​ពូក​គេ ហើយ​ការរក​ឃើញ​របស់​ពូក​គេក៍មិន​ខុស​គ្នា​ពីទស្សនៈ​របស់នគរបាល​ប៉ុន្មាន​ដែរ។ ក្រៅ​ពី​ការ​សង្ស័យ ដែល​ថា​បណ្តាល​មកពីការ​ធ្វើទារុណ​កម្ម ឬ​មក​ពីជំងឺ​យារយី អាជ្ញាធរ​បាន​ធ្វើការ​បដិសេធ​អំពី​ការស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើករណី ដែលបាន​បណ្តាល​ឲ្យស្លាប់​នោះផ​ងដែរ។

ប្រភពព័ត៍មាន : កម្ពុជា​៖ ការគោរព​សិទ្ធិ​របស់ជន​សង្ស័យ​នឹង​ត្រូវបាន​ការពារ​សាកសព​នៅ​ក្នុង​ការ​ឃុំ​ឃាំង

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo