៣១-សីហា-២០០៩
ការចេញផ្សាយ : របាយការណ៍
របាយការណ៍នាពេលថ្មីៗនេះ ត្រូវបានដាក់ជូន ដោយយោងទៅតាមសេចក្តីសម្រេចចំនួន៩លើ១៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។ អ្នករាយការណ៍ពិសេស នាពេលថ្មីៗនេះត្រូវបានតែងតាំងឡើងជាផ្លូវការនៅថ្ងៃទី១ឧសភា២០០៩ ហើយលោកបានធ្វើដំណើរបេសកកម្មមកប្រទេសកម្ពុជា ជាលើកដំបូងរយៈពេលមួយខែបន្ទាប់មក គឺចាប់ពីថ្ងៃទី១៦ដល់២៦មិថុនា២០០៩។ ដោយកង្វះខាតពេលវេលា ដើម្បីធ្វើការវាយតម្លៃឲ្យបានហ្មត់ចត់ ចំពោះស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ ប្រយោជន៍ដើម្បីអាចរាយការណ៍អំពីបញ្ហានេះក្នុងលក្ខណៈដែលអាចជឿបាននោះ អ្នករាយការណ៍ពិសេស បានសម្រេចចិត្តថា លោកនឹងផ្តោតបេសកកម្មលើកដំបូងរបស់លោក លើការធ្វើឲ្យខ្លួនលោកស៊ាំនឹងតថភាពដ៏ស្មុគស្មាញនៃប្រទេសនេះ ដើម្បីបង្កើតលក្ខខណ្ឌឡើងវិញ សម្រាប់ការចចារដែលមានផ្លែផ្កា ជាមួយរដ្ឋាភិបាល ស្តីពីបញ្ហាគួរឲ្យព្រួយបារម្ភចំពោះសិទ្ធិមនុស្ស និងស្វែងរកវិធីសាស្ត្រដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ជុំវិញបញ្ហាទាំងនេះ។
ប្រភពព័ត៍មាន : ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ̶ សេវាប្រឹក្សា និងជំនួយបច្ចេកទេស សម្រាប់កម្ពុជា