ការិយា​ល័យ OHCHR ​អំពាវ​នាវ​ឲ្យ​បញ្ចប់​ការ​យា​យី​ចំ​ពោះ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​រតនៈ​គិ​រី​

១១-កញ្ញា-២០០៩

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅ​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០០៩​ លោក​ប៉ែន​ ប៊ុ​ណ្ណា​​ មន្ត្រី​សម្រប​សម្រួល​សមា​គម​អាដ​ហុក​ និង​លោក​រដ្ឋា​ វិសាល​ អ្នក​យក​ព័ត៌​មាន​វិទ្យុ​អាស៊ី​សេរី​ ត្រូវ​បាន​តុលា​ការ​ខេត្ត​រតនៈ​គិរី​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃ​ទី​១៤​ និង​១៥ ខែ​កញ្ញា​ ដែល​តាម​សេច​ក្តី​រាយការណ៍​ថា​ ដើម្បី​សាក​សួរ​អំពី​ការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ ក្នុង​ការ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​មិន​ជាក់​លាក់​ និង​ពី​បទ​ញុះ​ញង់​អ្នក​ភូមិ​ឲ្យ​ប្រព្រឹត្ត​អំពើ​ហឹង្សា​និង​កាន់​កាប់​ដី​ធ្លី​ដោយ​ខុស​ច្បាប់​ ។​ ការ​កោះ​ហៅ​នេះ​ ទាក់​ទង​នឹង​បណ្តឹង​ដែល​ប្តឹង​ចូល​តុលាការ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៨​ ប្រឆាំង​នឹង​បុរស​ពីរ​នាក់​ ដែល​បាន​ផ្តល់​ប្រឹក្សា​ យោបល់​ដល់​អ្នក​ភូមិ​ឲ្យ​ការ​ពារ​ដី​ធ្លី​របស់​ពួក​គេ​ជា​មួយ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ ។​ ចាប់​តាំង​ពី​ពេល​នោះ​មក​ តុលាការ​ពុំ​បាន​ចាត់​ការ​លើ​បណ្តឹង​ប្រឆាំង​នឹង​ពួក​គេ​ឡើយ​ ។​

ប្រភពព័ត៍មាន : ការិយា​ល័យ OHCHR ​អំពាវ​នាវ​ឲ្យ​បញ្ចប់​ការ​យា​យី​ចំ​ពោះ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​រតនៈ​គិ​រី​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo