២១-កញ្ញា-២០០៩
ការចេញផ្សាយ : របាយការណ៍
ថ្ងៃទី ២៥ សីហា ឆ្នាំ២០០៩ នៅសណ្ឋាគារកូហ្ស៊ីណាអង្គរ ខេត្តសៀមរាបគំរោងទប់ស្កាត់កុមារងាយរងគ្រោះរបស់អង្គការទស្សនៈពិភពលោកកម្ពុជាបានបើកសិក្ខាសាលាមួយសំរាប់កុមារ និងយុវជនដែលមកពិខេត្តចំនួន៤ផ្សេងគ្នា។ សិក្ខាសាលានេះធ្វើឡើងក្នុងបំណងឲ្យកុមារ និងយុវជនបានរៀនសូត្រដើម្បីក្លាយជាភ្នាក់ងារតស៊ូមតិ និងប្រជាធិបតេយ្យ ស្វែងយល់ពីទិដ្ឋភាពទូទៅនៃសង្គមដែលអនុវត្តន៍ប្រជាធិបតេយ្យ និងលើកស្ទួយតួនាទី និងការទទួលខុសត្រូវព្រមទាំងការចូលរួមរបស់កុមារ និងយុវជនក្នុងអភិបាលកិច្ចមូលដ្ឋាន។
ប្រភពព័ត៍មាន : សំលេងយើង៖ កុមារនិងយុវជនចូលរួមក្នុងសិក្ខាសាលាមួយរបស់អង្គការ ទស្សនៈពិភពលោកដើម្បីក្លាយជាភ្នាក់ងារតស៊ូមតិ និងប្រជាធិបតេយ្យ