២៧-កញ្ញា-២០០៩
ការចេញផ្សាយ : របាយការណ៍
អង្គការBridges Across Border Southeast Asia (BABSEA) មជ្ឈមណ្ឌលសិទ្ធិលំនៅឋាន(COHRE) និងអង្គការ Jesuit Service Cambodia (JSC) បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ឲ្យបញ្ឈប់នូវការមិនយកចិត្តទុកដាក់ចំពោះផ្ទះសម្បែង ដែលចាំបាច់ធានាដល់សិទ្ធិកាន់កាប់ដីធ្លី នៅក្នុងរបាយការណ៍របស់ពួកគេថា “គ្មានប័ណ្ណកាន់កាប់ដីធ្លី៖ អសុវត្ថិភាពចំពោះការកាន់កាប់ដីធ្លី និងវិសមភាព នៅក្នុងផ្នែកភូមិបាលនៃប្រទេសកម្ពុជា” ដែលបានចេញនៅថ្ងៃច័ន្ទ។ របាយការណ៍នេះ បានលើកឡើងវិញ អំពីគម្រោងរៀបចំ និងគ្រប់គ្រងដែនដី ដែលប្រទេសម្ចាស់ជំនួយជាច្រើនបានផ្តល់មូលនិធិ បញ្ចប់នៅខែធ្នូ២០០៩ និងពិចារណាថា បើទុកណាជា ទទួលបានគោលដៅគួរឲ្យសរសើរ និងបានចេញប័ណ្ណជិតចំនួនមួយលាន ក៏ដោយ ហេតុអ្វីក៏សហគមន៍ដែលងាយរងគ្រោះជាច្រើន នៅតែប្រឈមមុខនឹងការគ្មានការធានាសិទ្ធិកាន់កាប់ដីធ្លី និងការបណ្តេញចេញដោយបង្ខំទៀត។
ប្រភពព័ត៍មាន : របាយការណ៍ ដែលរកឃើញថាកម្មវិធីចុះបញ្ជីដីធ្លី គឺកំពុងធ្វើឲ្យវិសមភាព និងការបរាជ័យ ចំពោះការការពារក្រុមជនងាយរងគ្រោះ ចាក់ឫសយ៉ាងជ្រៅ