១-ធ្នូ-២០០៩
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
“ក្នុងខែកុម្ភៈឆ្នាំ២០០៧សាលារាជធានីភ្នំពេញបានផ្តល់ភតិសន្យាដែលមានរយៈពេល៩៩ឆ្នាំ ទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនស៊ូកាគូអ៊ីនដើម្បីធ្វើការអភិវឌ្ឍន៍លើផ្ទៃដីចំនួន១៣៣ហិកតា ដែលជាតំបន់អចលនទ្រព្យសំខាន់ជាងគេក្នុងខណ្ឌដូនពេញចំកណ្តាលរាជធានីភ្នំពេញ។តំបន់ អភិវឌ្ឍន៍នេះរួមមានទាំងបឹងកក់ដែលជាបឹងធម្មជាតិមួយក្នុងទីក្រុងដែលនៅសេសសលព្រមទាំង ជាតំបន់ដេលផ្តល់ជម្រកដល់ប្រជាពលរដ្ឋប្រមាណជាង២ម៉ឺននាក់។មានការរាយការណ៍ជាបន្ត បន្ទាប់ថាក្រុមហ៊ុនស៊ូកាគូអ៊ីនបានចំណាយប្រាក់ចំនួន៧៩លានដុល្លារលើដីនោះ។ក្រោយមក ក្រុមហ៊ុនបានបំផ្លាញដំណាំរបស់អ្នកនៅតំបន់នោះដែលបានដាំនៅក្នុងបឹងដើម្បីចឹញ្ចឹមជីវិត របស់ពួកគេ។ក្នុងខែសីហាឆ្នាំ២០០៨រដ្ឋាភិបាលបានផ្លាស់ប្តូរអត្តសញ្ញាណដីពីកម្មសិទ្ធិ សាធារណៈរបស់រដ្ឋមកជាកម្មសិទ្ធិឯកជនរបស់រដ្ឋ។ហេតុផលសមស្របចំពោះការផ្លាស់ ប្តូរអត្តសញ្ញាណនេះមិនត្រូវបានបង្ហាញឡើយហើយការផ្លាស់ប្តូរនេះតាមពិតធ្វើឲ្យការជួល របស់ក្រុមហ៊ុនស៊ូកាគូអ៊ីននេះត្រូវចាត់ទុកជាមោឃៈ។កំឡុងពេលលុបបឹងគេបានប្រើខ្សាច់ ដែលបូមយកពីទន្លេមេគង្គ។ប្រជាពលរដ្ឋត្រូវបានគេផ្តល់ជំរើសចំនួនបីទី១សំណងជាសាច់ ប្រាក់សុទ្ធចំនួន៨៥០០ដុល្លារ ទី២ដីឡូតិ៍លំនៅដ្ឋាននៅដំណាក់ត្រយឹងនិងប្រាក់សុទ្ធ៥០០ ដុល្លារនិងទី៣ការអភិវឌ្ឍន៍នៅកន្លែង ប៉ុន្តែគឺជាជម្រើស៥ឆ្នាំក្រោយបន្ទាប់ពីការបណ្តេញ ចេញឲ្យទៅរស់នៅបណ្តោះអាសន្នលើដីថ្មី។ ទោះបីជាមានការគំរាមកំហែងនិងការប្រើអំពើ ហឹង្សាមកលើពួកគេក៏ដោយប្រជាពលរដ្ឋនៅតែធ្វើការតវ៉ា។ពួកគេបានអំពាវនាវដល់តុលាការ ក្នុងស្រុក រដ្ឋាភិបាល ក្រុមហ៊ុន នាយករដ្ឋមន្ត្រី និងសូម្បីតែអគ្គលេខាធិការអង្គការសហប្រជា ជាតិលោកបានគីមូន។ប៉ុន្តែគ្មានចំណាត់ការណាមួយទេ។ដោយសារតែការកើនឡើងនៃទឹក ជំនន់និងគ្មានផ្ទះសំបែងរស់នៅប្រជាពលរដ្ឋជាច្រើនបានយល់ព្រមតាមការដាក់សំពាធ។ពួក គេភាគច្រើនបានចុះហត្ថលេខាប្រគល់ដីនិងទ្រព្យសម្បត្តិដែលមានតម្លៃរាប់ម៉ឺនម៉ឺនដុល្លារហើយ ប្រឈមមុខនឹងភាពក្រីក្រនៅថ្ងៃអនាគតដោយទទួលយកប្រាក់៨ពាន់ដុល្លារនិងថ្លៃធ្វើដំណើរមួយ ចំនួន។ការផ្សព្វផ្សាយនេះជារឿងរ៉ាវមួយចំនួនរបស់(អតីត)ប្រជាពលរដ្ឋបឹងកក់។
ប្រភពព័ត៍មាន : គ្មានផ្ទះទៀតទេ