១-ធ្នូ-២០០៩
ការចេញផ្សាយ : សលាកបត្រព័ត៌មាន
“ការស្ទង់មតិនេះបញ្ជាក់ថា កាលពី១០ឆ្នាំមុនមានការផ្លាស់ប្តូរលំនៅដ្ឋានរបស់ប្រជាជនក្រីក្រនៅក្នុងទីក្រុងជាច្រើនទៅកាន់ខណ្ឌ ដែលស្ថិតនៅក្រៅរាជធានីភ្នំពេញ។ការផ្លាស់ទីកាលពី៦ឆ្នាំមុនបានធ្វើឲ្យមានការកត់សម្គាល់ជាពិសេស។ អ្នកអត្ថាធិប្បាយមួយចំនួនភ្ជាប់ការអភិវឌ្ឍន៍ទៅនឹងគោលនយោបាយដ៏ជោគជ័យរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយភាព ក្រីក្រ។ ទោះជាយ៉ាងណាមានការកត់សំគាល់ផ្សេងទៀតពីការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ ជាង១០ម៉ឺននាក់តាំងពីឆ្នាំ២០០០(ប្រភព៖ រឿងទិន្នន័យ និងតួលេខ១១បោះពុម្ពនៅខែមេសា ឆ្នាំ២០០៩ដោយសមាគមធាងត្នោត)”។
ប្រភពព័ត៍មាន : ការស្ទង់មតិក្នុងខណ្ឌទាំង៨