១-មករា-២០១០
ការចេញផ្សាយ : របាយការណ៍
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះគឺនៅតែជារដ្ឋដែលគ្មានច្បាប់ទម្លាប់ ហើយប្រជាជនសាមញ្ញគឺមិនមានអំណាច។គ្មានស្ថាប័នណាមួយនៅក្នុងប្រទេសដែលអាចផ្ដល់អោយប្រជាជនសាមញ្ញនូវការការពារនោះទេ។ប៉ូលីសកម្ពុជាគឺជាដំណាក់កាលដំបូងនៃការអភិវឌ្ឍដែលត្រូវបានគេដឹងឮទាំងអស់គ្នាថាជាអ្នកប្រព្រឹត្តអំពើពុករលួយ និងឋិតនៅក្រោមការគ្រប់គ្រងដោយនយោបាយនៃរបបនេះ និងស្ថិតនៅក្រោមអ្នកមានប្រាក់ និងអ្នកមានអំណាច។តុលាការកម្ពុជាក៏ត្រូវបានគេដឹងថា ជាអ្នកប្រព្រឹត្តអំពើពុករលួយ និងត្រូវបានធ្វើជាឧបករណ៍ស្ថិតនៅក្រោមការគ្រប់គ្រងនយោបាយ ដែលនេះជាវិធីមួយដើម្បីដាក់ពន្ធនាគារចំពោះអ្នកនយោបាយណាដែលប្រឆាំង រឹបអូសយកដីពីប្រជាជនដែលរឹងទទឹង អ្នកទាំងឡាយណាដែលបង្ហាញពីទស្សនៈឯករាជ្យ និងសកម្មជនសង្គមស៊ីវិលណាដែលបង្ហាញពីសាមគ្គីភាពជាមួយជនរងគ្រោះនៃការរំលោភអំណាច។
ប្រភពព័ត៍មាន : ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០