សេចក្តី​ថ្លែង​ការណ៍​រួមស្តីពី​ការដាក់​កំហិត​លើ​សេរីភាព​ក្នុង​ការ​ដើរ​ហើរ

២២-មករា-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

អង្គការ​សង្គម​ស៊ីវិល (CSO) សូម​ថ្កោល​ទោស​តំណាង SOCFIN-KCD ដែល​ជាអ្នក​បាន​បង្ការ​ និង ហាម​ឃាត់​ដល់បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រជាពល​រដ្ឋ​នា​ពេល​ទស្សន​កិច្ច​សិក្សា​អំពី​វប្បធម៌​របស់​ជន​ជាតិដើម​ភា​គតិច ភ្នំ ព្រៃ ទឹក​ធ្លាក់ និង​តំបន់​អភិរក្ស​សត្វព្រៃ ដែល​មានទី​តាំង​ស្ថិត​នៅ​ឃុំ​ប៊ូ​ស្រា​ ស្រុក​ពេជ្រចិន្តា ខេត្ត​មណ្ឌលគីរី។ អ្នក​តំណាង​រូបនេះ​បានអះ​អាង​ថា តំបន់​នេះ​ជា​ទ្រព្យ​សម្បតិ្ត​ឯកជន​របស់​ក្រុមហ៊ុន​មួយ។ នៅថ្ងៃ​ទី​២១ ខែម​ករា ឆ្នាំ​២០១០ ខណៈ​ពេល​ដែល​ក្រុម​មនុស្ស​ប្រមាណ​៣០​នាក់​ក្នុងនោះ​រួមមាន សមាជិក​សង្គម​ស៊ីវិល និង​បណ្តា​សហគមន៍​មកពី​បណ្តា​ខេត្តផ្សេង​ៗ​បាន​កំពុង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​សិក្សា​អំពី​ព្រៃធម្ម​ជាតិ​ក្នុង​តំបន់​ភ្នំណាំ​ឡា​ជា​តំបន់​អភិរក្ស​ស្ថិត​នៅ​ឃុំប៊ូ​ស្រា ភ្លាម​ៗ​នោះស្រាប់​តែមាន​ឡានរបស់​ក្រុម​ហ៊ុន Socfin-KCD ជា​មួយ​អ្នក​តំណាង​ក្រុមហ៊ុន​ឈ្មោះ​លោក Pierre បាន​បើក​តាមក្​រុមអង្គការ​សង្គម​ស៊ីវិល ហើយ​បញ្ឈប់​ការ​ធ្វើ​ដំណើរ​ដោយ​ឥរិយា​បថ​សម្លុត​គំរាម​កំហែង​បំភិត​បំភ័យ។ គាត់​ក៍បាន​បង្កា​រមិនឲ្យ​មានការថត​រូបពី​ព្រៃធម្ម​ជាតិ​ទៀត ដែល​គាត់​បាន​ចាត់ទុក​ថាជាទ្រព្យ​សម្បត្តិ​ឯកជន​របស់ក្រុម​ហ៊ុន និង​ពុំ​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ក្នុង​តំបន់​នោះ​ឡើយ។

ប្រភពព័ត៍មាន : សេចក្តី​ថ្លែង​ការណ៍​រួមស្តីពី​ការដាក់​កំហិត​លើ​សេរីភាព​ក្នុង​ការ​ដើរ​ហើរ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo