ការ​ផ្តន្ទា​ទោស សម រង្ស៊ី ឆ្លុះ​បញ្ចាំង​ពី​ប្រជា​ធិបតេយ្យ​ស្អុយរលួយ​នៅ​កម្ពុជា

២៨-មករា-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក) ថ្កោលទោស​ចំពោះ​ការ​បំពេញ​តួនាទី​ផ្នែក​នយោបាយ​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១០ ដែល​យល់ថា មេដឹកនាំ​គណបក្ស​ប្រឆាំង សម រង្ស៊ី មាន​ពិរុទ្ធភាព​ពី​បទ​ញុះញង់​ឲ្យមាន​ការ​រើសអើង​ពូជសាសន៍ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ ព្រមទាំង​ប្រជា​ពលរដ្ឋ ឈ្មោះ មាស ស្រី និង ព្រំ ជា ថា​មាន​ពិរុទ្ធភាព​ពីបទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ផងដែរ។ ការចោទ​ប្រកាន់​ទាំងនេះ ត្រូវបាន​ធ្វើឡើង បន្ទាប់​ពី​ហេតុការណ៍​នៅ​ខែ​តុលា ឆ្នាំ​២០០៩ ធ្វើឡើង​ដោយ លោក សម រង្ស៊ី រួម​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ជាច្រើន​មកពី​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។

ប្រភពព័ត៍មាន : ការ​ផ្តន្ទា​ទោស សម រង្ស៊ី ឆ្លុះ​បញ្ចាំង​ពី​ប្រជា​ធិបតេយ្យ​ស្អុយរលួយ​នៅ​កម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo