២៩-មករា-២០១០
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) មានការសោកស្តាយជាថ្មីម្តងទៀតថា តុលាការត្រូវបានគេប្រើប្រាស់ ដើម្បីប្រតិកម្មទៅនឹងបញ្ហាដែលជាប្រយោជន៍សាធារណៈ ដែលបញ្ហានោះអាចត្រូវបានដោះស្រាយក្នុងលក្ខណៈចំហ បែបស្ថាបនាជាងនេះ តាមរយៈការជជែកពិភាក្សាជាសាធារណៈក្នុងស្ថាប័នប្រជាធិបតេយ្យរបស់កម្ពុជា។ លោក សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបទញុះញង់ឲ្យមានការរើសអើងពូជសាសន៍ (មាត្រា៥២ និងមាត្រា៦១ នៃច្បាប់អ៊ុនតាក់ តាមបញ្ញត្តិដាច់ដោយឡែកពីគ្នា) ។ អ្នកស្រី មាស ស្រី និងលោក ព្រំ ជា ត្រូវបានតុលាការដដែលនេះ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ។ អ្នកទាំងបីនេះ ត្រូវបានតុលាការដាក់ទោសបន្ថែម ដោយពិន័យជាប្រាក់យ៉ាងច្រើន ចាប់ពី ៥លានទៅ ៥០ លានរៀល ។
ប្រភពព័ត៍មាន : សេចក្តីថ្លែងការណ៍របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស