សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា

១-កុម្ភៈ-២០១០

ការ​ចេញ​ផ្សាយ : របាយការណ៍

សម្ព័ន្ធ​អង្គការ​មិនមែ​នរដ្ឋាភិបាល និងក្រុម​សមាគម ដែល​កំពុង​ធ្វើការ​ជាមួយ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដាក់​ជូន​របាយការណ៍​នេះ​ទៅ គណៈ​កម្មាធិការ​លុប​បំបាត់​ការ​រើសអើង​ពូជសាសន៍ ដើម្បី​ធ្វើការ​ពិចារណា​ក្នុង​សន្និបាត​លើក​ទី​៧៦​។​នៅ​ក្នុង​ការ​ដាក់​ជូន​នូវ​សេចក្តី​សន្និដ្ឋាន​នេះ និយម​ន័យ​នៃ​ការ​រើសអើង​ពូជសាសន៍​ដែលមាន​ចែង​នៅ​ក្នុង​មាត្រា​១​នៃអនុ​សញ្ញា​អន្តរជាតិ​ស្ដី​អំពី ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ពូជសាសន៍​(​អ.អ.ល.រ.ព.​) ត្រូវបាន​លើក​យក​មក​ប្រើ​៖​ "​ការ​រើសអើង​ពូជ​សាសន៍​មាន​ន័យថា ការ​ប្រកាន់​បែងចែក ការ​ផាត់ចេញ ការ​រឹតត្បឹត​ឬ​ការនិយម​ផ្អែក​លើ​ពូជ​សាសន៍ ពណ៌សម្បុរ បុព្វញាតិ ឬ​ដើមកំណើត ឬ​ជាតិពន្ធុ​ដែលមាន​ទិសដៅ ឬ​អានុភាព​បំផ្លាញ ឬ​បន្ថយ​ការ​ទទួល​ស្គាល់ ការ​មាន ឬ​ការ​ប្រើប្រាស់​ក្នុងលក្ខខណ្ឌ​សមភាពនូវ​សិទ្ធិ​មនុស្ស និង​សេរីភាព​មូលដ្ឋាន​ខាង​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ឬ​វិស័យ​ដ៏ទៃ​ទៀត​នៃ​ជីវភាព​សាធារណៈ​"​។​យើង​សង្កេត​ឃើញ​ថា​គណៈ​កម្មាធិការបាន​អះអាង​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា(​អ.អ.ល.រ.ព.​) អនុវត្តន៍​ចំពោះ​រាល់​ទម្រង់​នៃ​ការ​រើសអើង​ទៅនឹង​ជនជាតិ​ដើម​ភាគតិច​ហើយ​នូវ​រាល់​"​ខ្លឹមសារ​អត្ថន័យ​សមស្រប​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​យក​ទៅ ប្រយុទ្ធ​និង​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​បែប​នេះ​។​យើង​កត់​សំគាល់​ឃើញថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទាំងអស់ "​មានសិទ្ធិ សេរីភាព​ដូចគ្នា និង​កាតព្វកិច្ច​ដូចគ្នា ដោយ​ឥតមាន​បែងចែក​ពូជសាសន៍ ពណ៌​សម្បុរ ជំនឿ​សាសនា និន្នាការ​នយោបាយ ដើម​កំណើត ឋានៈ​សង្គម សុខភាព​ឬឋានៈ ដ៏ទៃ​ទៀត​"​។​យើង​សូម​អរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រាជ​រដ្ឋាភិបាល​ដែល​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល នៅ​ក្នុង​ប្រទេស​កម្ពុជា​- សង្ក្រាម​គឺ​ជា​អ្វី​មួយ​ដែល​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច និង​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ទូទៅ​ដែល​មិនមែន​ជនជាតិ​ភាគតិច​-​និង​ដែល​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​នេះ​ដោយ​ផ្អែក​លើ​សមធម៌​។​ទោះ​ជា​យ៉ាងណា​ក៏ដោយ ក៏​នៅ​មាន​សកម្មភាព និង​ច្បាប់​មួយ​ចំនួន​ដែល​មាន​អានុភាព​បំផ្លាញ ឬ​បន្ថយ​ការ​ទទួល​ស្គាល់ ការមាន ឬ​ការ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​សមភាព នូវ​សិទ្ធិ​មនុស្ស និង​សេរីភា​ជា​មូលដ្ឋាន​របស់​ជនជាតិ​ដើម​ភាគតិច​។សេចក្តី​សន្និដ្ឋាន​ដែល​ត្រូវ​បាន​ដាក់​ជូន​ពន្យល់​ថា ថ្វី​បើ​រដ្ឋធម្មនុញ្ញ​នេះ​បាន​ចែង​អំពី​ការ​ការពារ​ដី ប្រពៃណី ភាសា វប្បធម៌ របស់​ជនជាតិ​ដើម​ភាគតិច និង​ការ​រើសអើង​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ការ​អនុវត្ត​ជាក់ស្តែង​ការ​រើសអើង​ទាំងនេះ​នៅ​តែ​កើត​មានឡើង​។​សេចក្តី​សង្ខប​ជាក់លាក់​នៅ​ក្នុង​របាយ​ការណ៍​នេះ​គឺ​លើក​ឡើង​អំពី​ការ​រើសអើង​ប្រឆាំង​ទៅ​នឹង​ក្រុម​ជនជាតិ​ដើមភាគតិច ដែល​ជា​លទ្ធផល​កើត​ចេញ​ពី​ការ​ដកសិទ្ធិ​តាម​រយៈ​ការ​ធ្វើ​ច្បាប់​ផ្សេង​ៗ និង​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​អំពី​ដី និង​ការ​ធ្វើអោយ​បាត់បង់​ធនធាន​ដែល​កើតចេញ​ពី​បំលាស់​ទី​ដោយ​បង្ខំ ការ​ដាក់​កំហិត​លើ​សិទ្ធិ​ស្វ័យ​សម្រេច ការ​ចែង​មិន​ពេញ​លេញ​អំពី​ការ​ទទួល​បាន​កា​រអប់រំ​មួយ​សមស្រប និង​អំពី​កា​រមិន​សម្រេច​បាន​ពីសិទ្ធិ​សុខភាព​។

ប្រភពព័ត៍មាន : សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo