ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំកម្ពុជា ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ខេត្តតាកែវ​ដែលបាន​ដោះលែង​អ្នក​ការពារ

១៩-កុម្ភៈ-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ការិយា​ល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស ប្រចាំ​ប្រទេស​កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​ការ​សាលក្រម​របស់​តុលាកា​រខេត្ត​តាកែវ​ដែល​បាន​ដោះ​លែង​អ្នក​គាំទ្រ​សិទ្ធិ​មនុស្ស​ពីរូប​រួម​មាន​លោក ជាប ជីវ និង​លោក​ខឿម សា​រុម និង​អ្នក​កា​សែត វិទ្យុ​អាស៊ី សេ​រី គឺលោក​សុខ សេរី និង​អ្នក​តំណាង​សហគមន៍​ចាម គឺ​លោក​នី សាន និង​លោក​សេព ស៊ីន ពី​បទ​ផ្សព្វផ្សាយ​ព័ត៍មាន​មិន​ពិត។ ការ​សម្រច​របស់​តុលាកា​រ​នេះ វា​ជា​ជំហាន​មួយ​ដែល​បង្ហាញ​ពី​ការការពារ​សិទ្ធិ​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​កាសែត ដោយ​ពួក​គាត់​មាន​សេរីភាព និង​បញ្ចេញ​មតិ​ជា​សាធារណៈ​ដោយ​សេរី និង​សន្តិវិធី​លើ​បញ្ហា​ពាក់ព័ន្ធ​ប្រយោជន៍​សាធារណៈ គ្មាន​ការ​ភ័យ​ខ្លាច​កា​រវាយ​បក​ឬ​តប​ត​មក​វិញ ៕

ប្រភពព័ត៍មាន : ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំកម្ពុជា ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ខេត្តតាកែវ​ដែលបាន​ដោះលែង​អ្នក​ការពារ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo