សេចក្តី​ថ្លែង​ការណ៍​ស្តីពី​គណ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃអង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ (CHRAC) អំពាវ​នាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​ផ្នែក​នយោ​បាយ​លើ​ករណី​របស់​លោក សម រង្ស៊ី

២៦-កុម្ភៈ-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

គណៈកម្មា​ធិការ​ប្រព្រឹត្តកម្ម​នៃ​អង្គការ-សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) ដែលជា​សម្ព័ន្ធ​នៃ​សមាគម-អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ចំនួន​២៣ មាន​ការ​សោកស្តាយ​យ៉ាងខ្លាំង​ដែល​បាន​ដឹង​ថា មានពាក្យ​បណ្តឹង​ថ្មីមួយ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ចំពោះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង បន្ថែម​ទៅលើ​បទចោទ​រូបគាត់ ដែល​ធ្វើឡើង​ដោយ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង។ យោង​តាម​សេចក្តី​ប្រកាស​របស់​មេធាវី​តំណាង​រដ្ឋាភិបាល គេជឿ​ជាក់ថា ពាក្យ​បណ្តឹង​ថ្មី​ដែល​ចោទ​ប្រកាន់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ពី​បទល្មើស​ថ្មី ត្រូវបាន​តំកល់​នៅ​ការិយាល័យ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រួចរាល់​ហើយ។ ដំណឹង​នេះ ធ្វើឲ្យ​សាធារណ​ជនជាតិ និង​អន្តរជាតិ មានការ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​នយោបាយ​ថ្មី​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ជា​ពិសេស ទាក់ទង​នឹង​លំហ​ប្រជា​ធិបតេយ្យ និង​តួនាទី​របស់​សមាជិក​រដ្ឋសភា ពោលគឺ​តួនាទី​របស់​សមាជិក​សភា​នៃ​គណបក្ស​ប្រឆាំង ដែល​តែងតែ​ទទួល​រងផល​ប៉ះពាល់​ដោយសារ​ការដាក់​ពាក្យ​បណ្តឹង​យូរៗ​ម្តងទៅ​តុលាការ ខណៈ​ដែល​បញ្ហា​ជាតិ​សំខាន់ៗ​ផ្សេងទៀត ត្រូវការ​យ៉ាងខ្លាំង​នូវ​ការ​ចូលរួម​ពី​សំណាក់​អ្នក​នយោបាយ​ដែលមាន​និន្នាការ​ផ្សេងៗ​ទាំងអស់។

ប្រភពព័ត៍មាន : សេចក្តី​ថ្លែង​ការណ៍​ស្តីពី​គណ​កម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃអង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ (CHRAC) អំពាវ​នាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​ផ្នែក​នយោ​បាយ​លើ​ករណី​របស់​លោក សម រង្ស៊ី

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo