ការ​ធ្វើអោយ​ដឹង​ឮ​នូវ​អំពើ​ហឹង្សា​ផ្លូវភេទ​ដែល​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ប្រទេស​កម្ពុជា

១-មីនា-២០១០

ការ​ចេញ​ផ្សាយ : របាយការណ៍

ការ​កើនឡើង​តួលេខ​នៃ​របាយ​ការណ៍​ទាក់ទិន​នឹង​បទល្មើស​រំលោភរួមមាន​ទាំង​ការ​រំលោភ​លើ​កុមារី​ក្មេង​ៗ និង​ការ​រំលោភ​ជា​ក្រុម​មានពាសពេញ​នៅ​លើ​កាសែត​កម្ពុជា​។​ប៉ូលីស អ្នក​ធ្វើការ​អោយ​អង្គការ​មិនមែន​រដ្ឋាភិបាល មន្ត្រី​សាធារណៈជាច្រើន​ដែល​កំពុង​ធ្វើការ​លើ​បញ្ហា​នេះ​ទទួល​ស្គាល់​ថា​បទល្មើស​រំលោភ​មាន​ការ​កើនឡើង​។​កង្វះ​សេវាកម្ម​សមរម្យ​សម្រាប់​ជន​រងគ្រោះ​ពី​ការ​រំលោភ​គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ហើយ​ឆ្លុះ​បញ្ចាំង​ពី​ឥរិយាបទ​សង្គម​អំពី​អំពើ​រំលោភ និង​ហឹង្សា​ផ្លូវភេទ​។ កង្វះខាត​នៃ​ការ​ស៊ើប​អង្កេត និង​ការ​កាត់ទោស​ប្រកប​ដោយ​ប្រសិទ្ធិភាព​ធ្វើ​ឲ្យ​ជន​រងគ្រោះ​កាន់​តែ​មាន​ភាព​ឈឺចាប់​ឡើង​។​ជន​រងគ្រោះ​តែងតែ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ថា​ជនល្មើស​នៅ​តែ​មាន​សេរីភាព​ឬ​ថា​ជនល្មើស​ទាំងនោះ​អាច​រំលោភ​បំពាន​ពួកគេ​ម្ដងទៀត​។​ជនរងគ្រោះ​ក៏​កំពុង​រស់នៅ​ជាមួយ​ការ​ឈឺចាប់​ផ្លូវចិត្ត​និង​ការ​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ​។​បរាជ័យ​របស់​អាជ្ញាធរ​រួម​ទាំង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ដែល​ទៅ​ជា​មិន​អើ​ពើ​នឹង​បញ្ហា​នេះ​គឺ​រឹត​តែ​បន្ត​អោយ​កើតមាន​បន្ថែម​ទៀត​នូវ​ការ​រំលោភ​បំពាន​។

ប្រភពព័ត៍មាន : ការ​ធ្វើអោយ​ដឹង​ឮ​នូវ​អំពើ​ហឹង្សា​ផ្លូវភេទ​ដែល​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ប្រទេស​កម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo