ការពិនិត្យច្បាប់

១-មីនា-២០១០

ការ​ចេញ​ផ្សាយ : របាយការណ៍

មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​និង​ការ​បង្រួប​បង្រួម​អបអរសារទរ​ចំពោះ​ភាព​ជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើកស្ទួយ​កំណែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​ដូច​ដែល​មាន​លើក​ឡើង​នៅ​ក្នុង​យុទ្ធសាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​ទោះ​បី​ជា​ប្រព័ន្ធ​យុត្តិធម៌​នៅមាន​គម្លាត​ឆ្ងាយ​ពី​សា្មរតី​នៃ​រដ្ឋធម្មនុញ្ញ​ក៏​ដោយ តែ​វិសាល​ភាព​គតិយុត្ត​ក្នុង​ការ​អនុវត្តន៍​ជាក់ស្ដែង​ក៏​មិន​អាក្រក់​ទាំងស្រុង​ដែរ​។​និយាយ​តាម​បែប​ម្យ៉ាងទៀត រដ្ឋបាល​យុត្តិធម៌​ក្នង​ព្រះរាជា​ណាចក្រ​កម្ពុជា​មិន​សុទ្ធតែ​មាន​គុណ​វិបត្តិ​ទាំងអស់​នោះ​ទេ ហើយ​ជាក់ស្ដែង​មន្ត្រី​សង្កេត​ការណ៍​របស់​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​និង​បង្រួប​បង្រួម​បាន​កត់​សម្គាល់​ឃើញថា​មាន​ការ​ជំនុំ​ជម្រះ​មួយ​ចំនួន​ដែល​ចៅក្រម​បាន​គ្រប់គ្រង​ដំណើរ​ការ​នីតិ​វិធី​ដើម្បី​ធានា​ថា​សិទ្ធិ​ជន​ត្រូវ​ចោទ​ត្រូវបាន​គោរព​។​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​និង​បង្រួប​បង្រួម​ក៏​បាន​អង្កេត​សំណុំ​រឿង​មួយ​ចំនួន​ផងដែរ ដែល​មេធាវី​បាន​ក្រោក​ឡើង​ការពារ​កូនក្ដី​របស់​ការ​តស៊ូ​មតិ​យ៉ាង​ពេញចិត្ត​។

ប្រភពព័ត៍មាន : ការពិនិត្យច្បាប់

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo