ជន​រងគ្រោះ​ដោយសារ​ការ​រំលោភ​ទូទាំង​ពិភពលោក​បាន​បដិសេធ​នឹង​យុត្តិធម៌​និង​សេចក្ដី​ថ្លៃថ្នូរ

៨-មីនា-២០១០

ការ​ចេញ​ផ្សាយ : របាយការណ៍

កុមារ ស្រ្តី ហើយ​ពេលខ្លះ​ក៏​មាន​បុរស​ផង​ដែរ ពួកគេ​សុទ្ធ​តែ​ជា​កម្មវត្ថុ​នៃ​ការ​រំលោភ​និងអំពើ​ហឹង្សា​ផ្លូវភេទ​គ្រប់​រូបភាព​នៅ​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​។​ខណៈ​ពេល​ដែល​ទទួល​ស្គាល់​ថា​អំពើ​ហឹង្សា​ផ្លូវភេទ​ទាំងអស់​ដោយ​ឥត​គិត​អំពី​អត្ត​សញ្ញាណ​របស់​ជន​រងគ្រោះ ​គឺ​មាន​សារៈ​សំខាន់​ដូចគ្នា​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ដែរ​។​របាយ​ការណ៍​នេះ​ផ្ដោត​លើ​ទំរង់​មួយ​នៃ​អំពើ​ហឹង្សា​ផ្លូវភេទ ជា​ពិសេស​គឺ​ការ​រំលោភ​លើ​ស្រ្តី​ក្នុង​ប្រទេស​មួយ​ចំនួ​នដូចជា ណរឌីក ដាណឺម៉ាក ហ្វាំងឡង់ ណ័រវ៉េ និងស៊ុយអែត​ជាដើម​។​សឹងតែ​គ្រប់​របាយ​ការណ៍​ទាំងអស់​នៃ​អំពើ​រំលោភ​នៅ​ក្នុង​ប្រទេស​ណ័រឌីក​បាន​បង្ហាញ​ថា​ជន​រងគ្រោះ​មាន​អាយុ​១៥ឆ្នាំ​ឬ​លើស​ពី​នេះ​គឺ​ជា​ស្រ្តី​ ហើយ​ជនល្មើស​គឺ​ជា​បុរស​។​ស្រ្តី​ពីរ​រូប​ត្រូវ​បាន​រំលោភ​ដោយ​បុរស​ជាច្រើន​ ដែល​បុរស​ទាំងនោះ​ជា​មនុស្ស​ដែល​នាង​មាន​ការ​ជិតស្និទ្ធ ឬ​ដែល​នាង​បាន​ស្គាល់​ ឬ​ជន​ដែល​នាង​មិន​បាន​ស្គាល់​ផង​ទេ​សូម្បី​តែ​អត្ត​សញ្ញាណ​។

ប្រភពព័ត៍មាន : ជន​រងគ្រោះ​ដោយសារ​ការ​រំលោភ​ទូទាំង​ពិភពលោក​បាន​បដិសេធ​នឹង​យុត្តិធម៌​និង​សេចក្ដី​ថ្លៃថ្នូរ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo