១១-មីនា-២០១០
ការចេញផ្សាយ : របាយការណ៍
របាយការណ៍ស្តីពីសិទ្ធិមនុស្សរបស់រដ្ឋាភិបាលគឺនៅមានលក្ខណៈទន់ខ្សោយនៅឡើយ។កងកំលាំងសន្តិសុខបានធ្វើការសំលាប់ក្រៅប្រព័ន្ធតុលាការ ហើយបំពេញតួនាទីតាមបែបនិទណ្ឌភាព។អ្នកជាប់ឃុំត្រូវបានគេរំលោភបំពានហើយជារឿយៗគឺដើម្បីទទួលបានចម្លើយសារភាពហើយលក្ខខណ្ឌក្នុងពន្ធនាគារគឺមានលក្ខណៈយង់ឃ្នង។អ្នកឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ការចាប់ខ្លួនដោយបំពាន និងពីការឃុំខ្លួនមុនពេលជំនុំជម្រះលើសពេលកំណត់។ទាំងអស់នេះបង្ហាញអោយឃើញពីភាពទន់ខ្សោយនៃប្រព័ន្ធតុលាការ និងការមិនគោរពសិទ្ធិទទួលបានការជំរះក្ដីដោយយុត្តិធម៌។ជំលោះដីធ្លី និងការបណ្ដេញដោយបង្ខំគឺជាបញ្ហាផងដែរ។រដ្ឋាភិបាលបានកម្រិតសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន តាមរយៈបណ្តឹងពីបទបរិហាកេរ្តិ៍ និងការផ្សាយព័ត៌មានមិនពិត ហើយក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បានចូលជ្រៀតជ្រែកសេរីភាពរួមប្រជុំផងដែរ។អំពើពុករលួយគឺត្រូវបានគេមើលឃើញជាទូទៅក្នុងចំណោមមហាជន។អំពើហឹង្សាក្នុងគ្រួសារ ការរំលោភបំពានលើកុមារបានកើតមានឡើង ការអប់រំរបស់កុមារគឺមិនមានភាពពេញលេញ ហើយការជួញដូរលើស្រ្តី និងកុមារនៅតែបន្តកើតមានឡើង។រដ្ឋាភិបាលបានផ្ដល់នូវកិច្ចសង្គ្រោះតិចតួចចំពោះមនុស្សដែលមានពិការភាព។សកម្មភាពប្រឆាំងនឹងសហជីពពីសំណាក់និយោជក ហើយភាពកំសោយនៃការជម្រុញអោយមានការគោរពច្បាប់ការងារនៅតែបន្ត ហើយពលកម្មកុមារនៅក្នុងវិស័យក្រៅផ្លូវការគឺនៅតែជាបញ្ហាផងដែរ។
ប្រភពព័ត៍មាន : របាយការណ៍សិទ្ធិមនុស្សឆ្នាំ២០០៩នៅកម្ពុជា