២៥-មីនា-២០១០
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យើងទាំងអស់គ្នាជាអង្គការសង្គមស៊ីវិលដែលចុះហត្ថលេខាខាងក្រោម សូមធ្វើការថ្កោលទោសចំពោះសេចក្ដីសម្រេចរបស់តុលាការខេត្តកំពង់ស្ពឺកាលពីព្រឹកមិញនេះ ក្នុងការចាប់ខ្លួននិងឃុំខ្លួនតំណាងសហគមន៍ដែលជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីដែលកំពុងតែកើតឡើងក្នុងឃុំអមលាំង។ការចោទប្រកាន់ទាំងបំពានលើតំណាងសហគមន៍បែបនេះគឺជាវិធីមួយដែលពួកអ្នកមានទ្រព្យសម្បត្តិនិងអ្នកមានអំណាចប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឧបករណ៍នៃការពង្រឹងអំណាចរបស់ខ្លួននិងជាអាវុធសំរាប់ធ្វើការបំភិតបំភ័យ។ជាមួយគ្នានេះផងដែរយើងក៏ថ្កោលទោសចំពោះវិធានការតបតរបស់កងកម្លាំងនគរបាលចម្រុះមកលើប្រជាពលរដ្ឋដែលធ្វើដំណើរទៅតុលាការដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ។
ប្រភពព័ត៍មាន : សេចក្ដីថ្លែងការណ៍រួមសង្គមស៊ីវិល សូមថ្កោលទោសចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីប្រឆាំងនឹងតំណាងសហគមន៍នៅខេត្តកំពង់ស្ពឺ