សង្គម​ស៊ីវិល​ថ្កោល​ទោសគណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​(​AICHR​) ​ដែល​បដិសេធ​ការ​ជួប​ប្រជុំ និង​អំពាវនាវ​អោយ​មាន​ការ​ដាក់​ជូន​ជា​សាធារណៈ​និង​កា

២៩-មីនា-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

សាមគ្គីភាព​ដើម្បី​ក្រុម​សាមគ្គី​តស៊ូ​មតិ​នៃ​ប្រជាជន​អាស៊ាន​ស្តី​ពី​សិទ្ធិ​មនុស្ស​អាស៊ាន​មាន​ការ​ខកចិត្ត​ដែល​មាន​តែ​តំណាង​ប្រទេស​ចំនួន​ពីរ​ប៉ុណ្ណោះ​នៃ​គណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ដែល​បាន​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​ពួកយើង​ស្នើ​អោយ​មាន​ការ​ជួប​ប្រជុំ​មួយ​នៅ​ទីក្រុង​ចាកាតា​នៅ​ថ្ងៃនេះ​។ គោល​បំណង​នៃ​ការ​ស្នើ​សុំ​អោយ​មាន​ការ​ជួប​ប្រជុំ​នេះ​គឺ​ចង់​បង្ហាញ​ពី​សំណើ​របស់​សង្គម​ស៊ីវិល​ស្តី​ពី​វិធាន​នីតិ​វិធី​របស់(​AICHR​) ថា​កិច្ច​ប្រជុំ​ជា​លើក​ដំបូង​ក្នុង​ក្របខណ្ឌ​(​AICHR​) មួយ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធ្វើ​សេចក្តី​ព្រាង​ស្តី​ពី​វិធាន​នៃ​នីតិវិធីនេះ​។ អ្នក​តំណាង​នានា​នៃ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​មក​ពី​ប្រទេស​កម្ពុជា ឥណ្ឌូ​ណេស៊ី ម៉ាឡេស៊ី និង​ថៃ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អគ្គ​លេខា​ធិការដ្ឋាន​អាស៊ាន​ដើម្បី​បង្ហាញ​ពី​សំណើ​របស់​សង្គម​ស៊ីវិល ប៉ុន្តែ​វា​ជា​រឿង​មួយ​ដ៏​គួរ​អោយ​ខក​ចិត្ត​បំផុត​ដែល​ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ​ត្រូវ​បាន​គេ​ជូន​ដំណឹង​ថា​តំណាង​ប្រទេស​ប្រចាំ​(​AICHR​)​មិន​អាច​ចូលរួម​ប្រជុំ​បាន​គ្រប់​គ្នា​ទេ​។

ប្រភពព័ត៍មាន : សង្គម​ស៊ីវិល​ថ្កោល​ទោសគណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​(​AICHR​) ​ដែល​បដិសេធ​ការ​ជួប​ប្រជុំ និង​អំពាវនាវ​អោយ​មាន​ការ​ដាក់​ជូន​ជា​សាធារណៈ​និង​កា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo