សិទ្ធិ​មនុស្ស​និង​សេរីភាព​សារព័ត៌មាន​នៅ​មជ្ឈមណ្ឌល​នៃ​រង្វាន់​សេរីភាព​ទាំង​បួន​ប្រចាំ​ឆ្នាំ​២០១០

២៩-មីនា-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅ​ថ្ងៃ​ទី​២៩​ខែ​ឧសភា​ឆ្នាំ​២០១០ រង្វាន់​សេរីភាព​ទាំង​៤​ប្រចាំ​ឆ្នាំ​២០១០​ជា​អន្តរជាតិ​នឹង​ត្រូវ​ផ្តល់​ទៅ​តុលាការ​សិទ្ធិ​មនុស្ស​អឺរ៉ុប​នៅ​ក្នុង​ពិធី​មួយ​ដែល​ធ្វើ​នៅ​ឯ​ព្រះវិហារ​នីវ៉េ គែក Nieuwe Kerk នៃ​ក្រុង មី​ដែល​ប៊ួហ្ស​(Middelburg​)​។​លោក ហ្សង់ប៉ូល កូស្តា (​Jean Paul Costa​) ប្រធាន​តុលាការ នឹង​ទទួល​យក​មេដាយ​ក្នុង​នាម​តុលាការ​។​នៅ​ក្នុង​ពិធី​ដូចគ្នា​នេះដែរ មេដាយ​សេរីភាព​បញ្ចេញ​មតិ​នឹង​ត្រូវ​ផ្ដល់​ទៅ​ឲ្យ​កាសែត​ប្រចាំ​សប្តាហ៍ ណូវ៉ាយ៉ា ហ្គាហ្សេតា (​Weekly Novaya Gazeta​) របស់​រុស្ស៊ី​ចំពោះ​ស្នាដៃ​នៃ​ការ​ប្ដេជ្ញា​ដ៏​អង់អាច​របស់​គេ​ដើម្បី​សេរីភាព​សារព័ត៌មាន ហើយ​មេដាយ​សេរីភាព​គោរព​បូជា​ត្រូវ​បាន​ប្រគល់​ជូន​លោក អាស្មា ចាហាំងហ្សៀ (​Asma Jahangir​) មក​ពី​ប៉ាគីស្ថាន សកម្មជន​សិទ្ធិ​មនុស្ស និង​ជា​អ្នក​រាយការណ៍​អង្គការ​សហ​ប្រជាជាតិ​ចំពោះ​សេរីភាព​សាសនា​។

ប្រភពព័ត៍មាន : សិទ្ធិ​មនុស្ស​និង​សេរីភាព​សារព័ត៌មាន​នៅ​មជ្ឈមណ្ឌល​នៃ​រង្វាន់​សេរីភាព​ទាំង​បួន​ប្រចាំ​ឆ្នាំ​២០១០

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo