ការព្រួយ​បារម្ភ​លើ​បញ្ហា​នៃ​ការ​ដក​ហូត​ដី​ធ្លី​របស់​ឯកឧត្តម​ស៊ុន ឆាយ​

៦-មេសា-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​សេចក្តី​ខ្វល់ខ្វាយ​ពី​នីត្យានុកូលភាព​នៃ​អស្សា​មិករណ៍​(​ការ​ដកហូត​កម្មសិទ្ធិ​)ដោយ​ឈរ​លើ​ហេតុផល​ពីរ​យ៉ាង ទីមួយ​គឺ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ដី​ដោយ​ក្រុមហ៊ុន​សូគីមិច​គ្រុប​សំរាប់​ការ​អភិវឌ្ឍន៍​សណ្ឋាគារ​ដែល​មិន​បំរើ​ដល់​ប្រយោជន៍​សាធារណៈ​ដូច​ដែល​បាន​បញ្ញត្តិ​ដោយ​មាត្រា​៥​នៃ​ច្បាប់​ភូមិបាល​និង​មាត្រា​២​និង​មាត្រា​៤​នៃ​ច្បាប់​អស្សាមិករណ៍​។​ដោយ​ធ្វើការ​ការពារ​ការ​រឹបអូស លោកប៊ុន ណារិទ្ធ នាយក​គ្រប់គ្រង​ទូទៅ​នៃ​អាជ្ញាធរ​អប្សរា​ដែល​ត្រូវ​បាន​ស្រង់​សំដី​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិនា ឆ្នាំ​២០១០ បាន​លើក​ឡើង​ថា​ដី​នៅ​ក្នុង​ទំនាស់​នេះ​គឺជា​ដី​របស់​រដ្ឋ​ហើយ​ថា​ដី​នេះ​មិន​ដែល​ត្រូវ​បាន​ទិញ ឬ​លក់​ឡើយ​។

ប្រភពព័ត៍មាន : ការព្រួយ​បារម្ភ​លើ​បញ្ហា​នៃ​ការ​ដក​ហូត​ដី​ធ្លី​របស់​ឯកឧត្តម​ស៊ុន ឆាយ​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo