១៦-មេសា-២០១០
ការចេញផ្សាយ : របាយការណ៍
របាយការណ៍នេះត្រូវបានដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយអនុលោមតាមសេចក្តីសម្រេចលេខ១១,៨, ដែលក្នុងនោះក្រុមប្រឹក្សាបានស្នើទៅប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR)ដើម្បីរៀបចំប្រធានបទនៃការសិក្សាមួយស្ដីអំពីមរណៈភាពមាតាដែលអាចបង្ការបាន និងអត្រាជំងឺនិងសិទ្ធិមនុស្សដោយមានការពិគ្រោះយោបល់ជាមួយបណ្តារដ្ឋ អង្គការសុខភាពពិភពលោក(WHO) មូលនិធិប្រជាជនអង្គការសហប្រជាជាតិ(UNFPA) មូលនិធិកុមារអង្គការសហប្រជាជាតិ(UNICEF) ធនាគាពិភពលោក និងគ្រប់អង្គការដែលពាក់ព័ន្ធដ៏ទៃទៀត។ក្នុងគោលបំណងជម្រាបជូនពីខ្លឹមសាររបាយការណ៍ កំណត់ហេតុមួយត្រូវបានបញ្ជូនទៅបណ្តារដ្ឋ ភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០០៩ ដោយក្តីប្រាថ្នាចង់បាននូវការផ្ដល់ព័ត៌មាន និងការស៊ើបអង្កេតផ្សេងៗ។វិភាគទាន ជាលាយលក្ខ័ណអក្សរត្រូវបានទទួលពីរដ្ឋចំនួន២៨ ក្នុងនោះទទួលបានពីរដ្ឋជាអ្នកសង្កេតការណ៍ចំនួន១ ពីអង្គភាពអង្គការសហប្រជាជាតិ និងភ្នាក់ងារអន្តររដ្ឋាភិបាលចំនួន៩ និងពីអង្គការមិនមែនរដ្ឋាភិបាល សម្ព័ន្ធនិងពីបណ្តាក្រុមដ៏ទៃទៀតចំនួន២២។រាល់ការដាក់ជូនអាចមើលបានតាមរយៈគេហទំព័ររបស់ម.ស.ក.ម។
ប្រភពព័ត៍មាន : សិទ្ធិមនុស្សស្ដីពីការទប់ស្កាត់អត្រាមរណៈមាតា និងអត្រាជំងឺនិងសិទ្ធិមនុស្ស