១-ឧសភា-២០១០
ការចេញផ្សាយ : របាយការណ៍
អង្គការជួយជនរងគ្រោះកម្ពុជាដោយសារអាស៊ីត(CASC) ត្រូវបានបង្កើតនៅក្នុងឆ្នាំ២០០៦ដើម្បីឆ្លើយតបការខ្វះខាតសេវាកម្ម និងជម្រើសមានកំណត់ក្នុងការទទួលបានការព្យាបាលរបស់ជនរងគ្រោះដោយសារការរលាកទឹកអាស៊ីតនៅក្នុងប្រទេសកម្ពុជា។CASC ជាអង្គការដំបូងគេដែលផ្ដល់សេវាកម្មនៅក្នុងប្រទេសកម្ពុជាដល់ជនរងគ្រោះដោយសារការរលាកទឹកអាស៊ីត។ការផ្ដល់សេវារបស់អង្គការនេះគឺសំរាប់តែជនរងគ្រោះដោយសារការរលាកទឹកអាស៊ីតប៉ុណ្ណោះ។របាយការណ៍ស្ដីអំពីហឹង្សាដោយទឹកអាស៊ីតនៅកម្ពុជានេះ ត្រូវបានតាក់តែងឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ជូនទៅ(CASC) ដោយធ្វើការពិចារណាពីមូលហេតុជាមូលដ្ឋានផ្សេងៗនៃហឹង្សាដោយទឹកអាស៊ីតព្រមជាមួយនិងការផ្តល់អនុសាសន៍ជាច្រើនសំរាប់ឲ្យស្ថានភាពនេះមានលក្ខណៈល្អប្រសើរឡើង។
ប្រភពព័ត៍មាន : វិធានការដោះស្រាយចំពោះការវាយប្រហារដោយទឹកអាស៊ីដនៅកម្ពុជា