ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​៖​បំបាត់​ចោល​ការ​បិទ​មាត់​អ្នក​សារព័ត៌មាន

២-ឧសភា-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

កាលពី​សប្ដាហ៍​មុន​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន អ្នក​ថត​ខ្សែ​វីដេអូ និង​អ្នក​ថតរូប​ជាច្រើន​នាក់​ដែល​នៅ​រស់រាន​មាន​ជីវិត​និង​ជា​អ្នក​ធ្លាប់​យកព័ត៌មាន​អំពី​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា និង​ការ​កាន់កាប់​ក្រុង​ភ្នំពេញ​ដោយ​ខ្មែរ​ក្រហម បាន​ជួបជុំគ្នា​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បង្ហាញ​ពី​ស្ថានភាព​នៃ​វិជ្ជា​ជីវៈ​របស់​ខ្លួន និង​រំឮក​អំពី​សហការី​របស់ខ្លួន​ដែល​បាន​បាត់បង់​ជីវិត​។​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ដោយ​អង្គការ​យូណេស្កូ​(​UNESCO​)នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០១០​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (​ម.ស.ម.ក.​) សំដែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​នៅ​តែ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ ការ​រំខាន អំពើ​ហឹង្សា​រហូត​ដល់​បាត់បង់​អាយុ​ជីវិត និង​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​(​រដ្ឋាភិបាល​)​ធានា​ថា​អ្នក​សារព័ត៌មាន​អាច​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​ថា​ពួកគេ​អាច​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ និង​ការ​គំរាម​កំហែង​នានា​។

ប្រភពព័ត៍មាន : ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​៖​បំបាត់​ចោល​ការ​បិទ​មាត់​អ្នក​សារព័ត៌មាន

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo