របាយ​ការណ៍​របស់​គ្លូប៊ល​វីតណេស (Global Witness) ស្តី​ពី​ការ​នាំ​ចេញ​ដី​ខ្សាច់

១០-ឧសភា-២០១០

ការ​ចេញ​ផ្សាយ : របាយការណ៍

ជាមួយ​នឹង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​ឡើង​ដល់​៥​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ប្រទេស​សិង្ហបុរី​គឺ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អ្នកមាន​បំផុត​ក្នុង​ពិភពលោក​។​ប៉ុន្តែ​បើ​និយាយ​ពី​រឿង​ដី​ធ្លីវិញ វា​គឺ​ជា​ប្រទេស​មួយ​ដ៏​តូច​។​រដ្ឋ​ទីក្រុង​មួយ​នេះ​មាន​ទំហំ​តូចជាង​ទីក្រុង​វ៉ាស៊ីងតោន​ចំនួន​បីដង​កន្លះ​ហើយ​ចំនួន​ប្រជាជន​តិចជាង​រហូត​ដល់​ជិត​ប្រាំបី​ដង​។ តែ​ភាព​ខ្ពង់ខ្ពស់​ដ៏​តូច​នេះ​បាន​លាក់បាំង​ពី​មហិច្ចតា​របស់វា​។​ដើម្បី​ធានា​អំពី​ស្ថានភាព​របស់ខ្លួន​ក្នុង​នាម​ជា​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោ​កមួយ ប្រទេស​សឹង្ហបុរី​បាន​ពង្រីក​ផ្ទៃ​ដី​របស់​ខ្លួន​រហូត​ដល់​ទៅ​២២​ភាគរយ ចាប់តាំង​ពី​ទសវត្ស​ទី​៦០​។​នេះ​ជា​ប្រតិបត្តិការ​មួយ​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ការ​សាងសង់​និង​ការ​រានដី​ដ៏​មហិមា​។នេះ​គឺជា​ប្រតិបត្តិការ​ដែល​គេ​កាយ លើកឡើង ហើយនឹង​ឆ្ពោះ​ទៅ​ខាងក្រៅ​។ ដំណើរការ​នេះ​ទាមទារ​នូវ​បរិមាណ​ដីខ្សាច់​ដ៏​ច្រើន​សម្បើម​។​សឹង្ហបុរី​ត្រូវការ​ធនធាន​នេះ​តាមរយៈ​ខណ្ឌ​សីមា​ជាតិ​របស់​ខ្លួន ហើយ​ដែល​ទាមទារ​ការ​ខិតខំ​ទាំង​លំបាក​ដើម្បី​សម្រេច​បាន​។​ក្នុង​ចំណោម​ប្រទេស​ជិតខាង​របស់​ខ្លួន រដ្ឋាភិបាល​ពី​មួយ​ទៅ​មួយ​បាន​កំណត់ ឬ​ក៏​ហាមឃាត់​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ប្រទេស​សឹង្ហបុរី​ដោយសារ​តែ​វា​មាន​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ​។​ក្នុង​ចំនោម​ប្រទេស​ទាំងនេះ​គឺ​រួម​មាន​ប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​វៀតណាម​។​ហើយ​ដោយសារ​តែ​មាន​ប្រទេស​មួយ​ចំនួន​បាន​បញ្ឈប់ ក៏​មាន​ប្រទេស​មួយ​ចំនួន​ទៀត​បាន​ចូល​ប្រឡូក​វិញម្តង​។​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​អ្នក​ផ្គត់ផ្គង់​ខ្សាច់​ដ៏​ចម្បង​ទៅ​ប្រទេស​សឹង្ហបុរី​។

ប្រភពព័ត៍មាន : របាយ​ការណ៍​របស់​គ្លូប៊ល​វីតណេស (Global Witness) ស្តី​ពី​ការ​នាំ​ចេញ​ដី​ខ្សាច់

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo