១៣-ឧសភា-២០១០
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិកថ្មីចំនួន១៤រូបនៃក្រុមប្រឹក្សាសិទ្ធិមនុស្សគឺមានការរីកចម្រើនមួយផ្នែកធំហើយដោយតំបន់ភូមិសាស្ត្រទាំង៥នៃអង្គការសហប្រជាជាតិបានធ្វើបញ្ជីជាលើកដំបូងមួយដែលក្នុងនោះចំនួនបេក្ខជនត្រូវស្មើនឹងចំនួនអាសនៈដែលបានបែងចែកតាមតំបន់នីមួយៗ។ការបោះឆ្នោតក្រុមប្រឹក្សានេះបានក្លាយជាដំណើរការនៃការចំអិនទុកមុន(ការត្រៀមទុកជាមុន)ដែលដកចេញនូវអត្ថន័យពីនិយាមការនៃសមាជិកភាពដែលបានបង្កើតឡើងដោយមហាសនិ្នបាត នេះបើយើងតាមលោកPeggyនាយកផ្នែកតស៊ូមតិសកល ប្រចាំអង្គការឃ្លាំមើលសិទ្ធិមនុស្ស។រដ្ឋដែលមិនពេញចិត្តនឹងតួនាទីក្រុមប្រឹក្សាក្នុងការលើកស្ទួយសិទ្ធិមនុស្សគួរតែជំរុញអោយមានការចុះបញ្ជីមួយដែលមានលក្ខណៈប្រកួតប្រជែងនៅក្នុងតំបន់ទាំងមូលហើយគួរតែមានឆន្ទៈដើម្បីចូលរួមប្រកួតប្រជែងដណ្តើមយកអាសនៈដោយខ្លួនឯងផ្ទាល់។
ប្រភពព័ត៍មាន : ការបោះឆ្នោតប្រកួតប្រជែងនឹងធ្វើឲ្យសមាជិកភាពកាន់តែល្អប្រសើរ