សូម​ចូលរួម​អបអរ​ចំពោះ​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​កម្ពុជា​នៅក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​និង​ការ​រើសអើង​ការប្តូរ​ភេទ

១៦-ឧសភា-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​និង​ការ​រើសអើង​ការប្តូរ​ភេទ(​IDAHO​)​គឺ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​។​ទិវា​នេះ​ត្រូ​វបាន​រៀប​ចំ​ដោយ​គណៈ​កម្មាធិការ​អន្តរជាតិ​ប្រឆាំង​និង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​និង​ការ​រើសអើង​ការ​ប្តូរ​ភេទ(​IDAHO​)ប្រចាំ​នៅ​ទីក្រុង​ប៉ារីស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​និង​គ្រប់គ្រង​ដោយ​លោក ល្វីស ហ្សក​តាំង សមាជិក​បណ្ឌិត​សភា​បារាំង​និង​ជា​សកម្មជន​អ្នក​ការពា​រសិទ្ធិ​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ត្រូវ​បាន​សម្រាប់​ជា​ថ្ងៃ​នៃ​ព្រឹត្តការណ៍​នេះ​ពីព្រោះ​នៅ​ថ្ងៃនេះ នា​ឆ្នាំ​១៩៩២​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​ត្រូវ​បាន​លុប​ចេញ​ពី​ការ​ចាត់​ថ្នាក់​អន្តរជាតិ​នៃ​ជំងឺដោយ​អង្គការ​សុខភាព​ពិភពលោក​។​ទិវា​អន្តរជាតិ​ប្រឆាំង​និង​ការ​ស្រលាញ់​ភេទ​ដូចគ្នា​និង​ការ​រើសអើង​ការ​ប្តូរ​ភេទ(​IDAHO​)គឺ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជាង​៥០​ប្រទេស​ក្នុង​ពិភពលោក​ទាំងមូល​។​សមាគម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា(​LGBT​)និង​អ្នក​គាំទ្រ​របស់​សមាគម​នេះ​នឹង​ធ្វើការ​ជួបជុំ​គ្នា​ដើម្បី​ធ្វើការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រឆាំង​និង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​និង​ការ​រើសអើង​ការប្តូរ​ភេទ(​IDAHO​)ដែល​ជា​មោទនភាព​មួយ​សំរាប់​កម្ពុជា​ឆ្នាំ​២០១០​នេះ​។

ប្រភពព័ត៍មាន : សូម​ចូលរួម​អបអរ​ចំពោះ​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​កម្ពុជា​នៅក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​ការ​ស្រឡាញ់​ភេទ​ដូចគ្នា​និង​ការ​រើសអើង​ការប្តូរ​ភេទ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo