២៥-ឧសភា-២០១០
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ប្រទេសកម្ពុជាបានទទួលទឹកប្រាក់ជំនួយរាប់ពាន់លានដុល្លារពីបណ្តាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីមានអន្តរាគមន៍ពីអង្គការសហប្រជាជាតិនៅដើមឆ្នាំទសវត្សទី៩០។ទោះបីជាយ៉ាងនោះក្តីរាជរដ្ឋាភិបាលកម្ពុជាបានបន្តរំលោភសិទ្ធិមូលដ្ឋានរបស់ប្រជាជនកម្ពុជាខណៈពេលដែលមន្ត្រីជាន់ខ្ពស់មួយចំនួនបានលួចធនធានរបស់ជាតិទៅធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ការបង្រ្កាបទៅលើសេរីភាពបញ្ចេញមតិនៅតែបន្ត ដីធ្លីនិងរបរចិញ្ចឹមជីវិតគឺត្រូវបាត់បង់ជារៀងរាល់ថ្ងៃ ជនជាតិដើមភាគតិចមិនត្រូវបានគេបំភ្លេចចោលហើយប្រព័ន្ធតុលាការនៅតែមានភាពពុករលួយនិងមិនឯករាជ្យ។ នេះគឺជាពេលវេលាមួយដែលប្រទេសម្ចាស់ជំនួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ និងប្រជាជននៃប្រទេសទាំងនោះធ្វើការទាមទារឲ្យមានការរីកចំរើនផ្នែកសិទ្ធិមនុស្សនិងអភិបាលកិច្ចល្អនៅកម្ពុជាក្នុងការផ្លាស់ប្តូរជំនួយដែលគាំទ្រដល់ការងារទាំងឡាយណាដែលរាជរដ្ឋាភិបាលកម្ពុជាខកខានមិនបានបំពេញសំរាប់ទ្រទ្រង់របបរបស់ខ្លួន។
ប្រភពព័ត៍មាន : សិទ្ធិមនុស្សកម្ពុជានាពេលអនាគត