១៦-មិថុនា-២០១០
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
ក្នុងឱកាសនៃវេទិកាតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិច ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ិនធើរណេត (APRIGF) លើកទីមួយ ដែលប្រពឹត្តទៅក្នុងទីក្រុងហុងកុង នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១០ យើងតំណាងឲ្យសង្គមស៊ីវិលមកពីប្រទេស ៨ ក្នុងតំបន់អាស៊ីអាគ្នេយ៍ សូមអំពាវនាវឲ្យវេទិកាស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ិនធើរណេត (IGF) និងពហុអ្នកប្រឹក្សាដែលពាក់ព័ន្ធ (MAG) គាំទ្រយ៉ាងពេញទំហឹងចំពោះការប្តេជ្ញា និងគោលការណ៍ដែលបានថ្លែងរួចមកហើយ ក្នុងអាណត្តិនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ។ យើងសូមអបអរចំពោះការងារនៃវេទិកាតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិច ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ិនធើរណេត លើកទីមួយ ដែលបង្កើតការពិភាក្សាជាមួយពហុអ្នកពាក់ព័ន្ធ ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ិនធើរណេត។ នៅក្នុងកិច្ចសន្ទនានេះ យើងសូមផ្តល់ទស្សនៈវិស័យ និងអនុសាសន៍ ចំពោះកិច្ចប្រជុំពហុអ្នកប្រឹក្សាដែលពាក់ព័ន្ធ (MAG) ដែលនឹងប្រព្រឹត្តទៅនៅវិមានរដ្ឋ (Palias des Nations) ក្នុងទីក្រុងហ្ស៊ឺណែវ នាថ្ងៃទី២៨-២៩ ខែមិថុនា ក៏ដូចជា កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃវេទិកាស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ិនធើរណេត នាថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០១០ ក្នុងទីក្រុង វីលនុស (Vilnius) ប្រទេស លីត្យ៊ូអានី (Lithuania) ។
ប្រភពព័ត៍មាន : សេចក្តីប្រកាសតំបន់អាស៊ីឆ្នាំ ២០១០ ស្តីពីការគ្រប់គ្រងប្រព័ន្ធអ៊ិនធើរណេត