អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ស្វាគមន៍​ចំពោះ​ការបើក​ចំហថ្មី​ក្នុង​វិស័យ​ប្រេងកាត​កម្ពុជា ប៉ុន្តែ​នៅមាន​ការ​ព្រួយបារម្ភ​ពីកង្វះខាត​តម្លាភាព

២៩-មិថុនា-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

នៅ​ថ្ងៃនេះ​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) សូម​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​របស់​ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី សុខ អាន ក្នុងការ​ផ្តល់​បញ្ជី​ឈ្មោះ​នៃ​ក្រុមហ៊ុន​ប្រតិបត្តិការ​ក្នុង​វិស័យ​ប្រេងកាត និង​ឧស្ម័ន ព្រមទាំង​ផ្តល់​ព័ត៌មាន​មួយ​ចំនួន​ពីការ​គ្រប់គ្រង​ការ​ចំណាយ​របស់​ក្រុមហ៊ុន​ទាំងនោះ​ផងដែរ។ ព័ត៌មាន​នេះ​ត្រូវ​បានផ្សាយ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​គណបក្ស​ប្រឆាំង សម រង្ស៊ី។ យ៉ាងណា​មិញ ក្រុម​ទទួល​រងសម្ពាធ បាន​និយាយថា ពួកគេ​នៅតែ​មាន​ក្តីបារម្ភ​ថា រដ្ឋា​ភិបាល​មិនទាន់​បាន​ត្រួតពិនិត្យ​ជា​សាធារណៈ​នូវ​ប្រភព​ចំណូល និង​ផ្តល់​ព័ត៌មាន​លំអិត​ទំនាក់​ទំនង​ផ្ទៃក្នុង​ជាមួយ​ក្រុមហ៊ុន​ប្រេងកាត និង​រ៉ែទាំងនោះ​នៅ​ឡើយទេ។ នៅតែ​មិនទាន់​មាន​ភាព​ច្បាស់លាស់​ពីវិធី​បង់ប្រាក់​របស់​ក្រុមហ៊ុន​ប្រេងកាត​ដែលត្រូវ​បាន​គ្រប់គ្រង និង​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល។

ប្រភពព័ត៍មាន : អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ស្វាគមន៍​ចំពោះ​ការបើក​ចំហថ្មី​ក្នុង​វិស័យ​ប្រេងកាត​កម្ពុជា ប៉ុន្តែ​នៅមាន​ការ​ព្រួយបារម្ភ​ពីកង្វះខាត​តម្លាភាព

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo