កា​ចូលរួម​ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស៖ មគ្គុទេសក៍​សំរាប់​ជនរងគ្រោះ និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ស្តីពី​យន្តការ​ដោះស្រាយ

៧-កក្កដា-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (FIDH) មាន​សេចក្តី​សោមនស្ស​រីករាយ ក្នុងការ ប្រកាស​ពី​ការបោះពុម្ពផ្សាយ មគ្គុទេសក៍​សំរាប់​ជនរងគ្រោះ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​យន្តការ​ដោះស្រាយ​ក្នុង​ករណី​រួបរួមគ្នា ទាក់ទង​នឹងការ​រំលោភ​សិទ្ធិ​មនុស្ស។ មគ្គុទេសក៍​នេះ ត្រូវបាន​សម្ភោធ​នៅ​ថ្ងៃនេះ នា​ទីក្រុង Amsterdam ក្នុង​ទិវា​ការពិភាក្សា​ជា​សាធារណៈ ស្តីពី​ការ​ចូលរួម​ក្នុង​យុត្តិធម៌​ដោយមាន​កិច្ច​សហការ​ជាមួយ​មជ្ឈមណ្ឌល​ធនធាន​អាជីវកម្ម និង​សិទ្ធិមនុស្ស និង អង្គការ​ឃ្លាំមើល​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និងការ​អភិវឌ្ឍន៍ (OECD Watch) និង​ការ​ចូលរួម​ពី​សំណាក់​អ្នក​ជំនាញ​ជាច្រើន​ដូចជា លោក Oliver De Schutter អ្នក​រាយការណ៍​ពិសេស អ.ស.ប ស្តីពី​សិទ្ធិ​ទទួល​បាន​ចំណី​អាហារ​គ្រប់គ្រាន់ អ្នកនិពន្ធ​ដែល​សរសេរ​បុព្វកថា​នៅក្នុង​សៀវភៅ​នេះ និង​ជា​អតីត​អគ្គ​លេខាធិការ​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស លោក Katherine Gallagher ជា​មេធាវីនៃ​មជ្ឈមណ្ឌល​សិទ្ធិ​ធម្មនុញ្ញ និង​ជា​អនុប្រធាន​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (FIDH) ។

ប្រភពព័ត៍មាន : កា​ចូលរួម​ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស៖ មគ្គុទេសក៍​សំរាប់​ជនរងគ្រោះ និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ស្តីពី​យន្តការ​ដោះស្រាយ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo