១៩-កក្កដា-២០១០
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយនៅក្នុងរបាយការណ៍ដែលចេញផ្សាយថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាគួរតែធ្វើសកម្មភាពបញ្ឈប់ជាបន្ទាន់នូវរាល់អំពើហិង្សាប្រឆាំងនឹងអ្នកប្រកបមុខរបររកស៊ីផ្លូវភេទ និងគួរបិទជាស្ថាពរ នូវមជ្ឈមណ្ឌល ដែលស្រ្តីប្រកបរបររកស៊ីផ្លូវភេទទាំងឡាយត្រូវបានគេឃុំឃាំងខ្លួនដោយខុសច្បាប់និងដោយរំលោភបំពាននៅទីនោះ ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានជំរុញផងដែរឲ្យរដ្ឋាភិបាលកម្ពុជា ព្យួរបទបញ្ញត្តិមួយចំនួននៅក្នុងច្បាប់ឆ្នាំ ២០០៨ ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលបញ្ញត្តិទាំងនោះសម្របសម្រួលឲ្យប៉ូលីសប្រព្រឹត្ត អំពើយារយី និងអំពើរំលោភបំពាន ។
ប្រភពព័ត៍មាន : អ្នកប្រកបមុខរបររកស៊ីផ្លូវភេទ ប្រឈមនឹង ការចាប់ខ្លួន និងឃុំខ្លួនខុសច្បាប់