សវនា​ការ​ឌុច​៖​ គំរូ​មួយ​ដ៍​ល្អ​សម្រាប់​តុលា​ការ​កម្ពុជា​

២៦-កក្កដា-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម.ស.ម.ក)​ អប​អរ​សាទរ​ចំពោះ​អង្គ​ជំនុំ​ជម្រះ​វិ​សាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ)​ ដែល​បាន​ចេញ​សាល​ក្រម​សម្រេច​សេច​ក្តី​លើ​ករណី​កាំង​ហ្គេច​អ៊ាវ​ ហៅ​ "ឌុច"​ មេ​ដឹក​នាំ​ជាន់​ខ្ពស់​ទី​១​ ដែល​ត្រូវ​បាន​នាំ​មក​ ដើម្បី​ស្វែង​រក​យុ​ត្តិ​ធម៌​ចំ​ពោះ​បទ​ឧក្រិដ្ឋ​ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម​ ។​ សវនា​ការ​ឌុច​ គឺ​ជា​ឧទា​រហណ៍​មួយ​សំខាន់​សម្រាប់​តុលាការ​ក្នុង​ស្រុក​នៃ​ប្រទេស​កម្ពុជា​យក​គំរូ​តាម​ទាំង​នីតិ​វិធី​ និង​សិទ្ធិ​ជន​ជាប់​ចោទ​ ។​ នៅ​ក្នុង​ករណី​នេះ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ សូម​សាទរ​ចំពោះ​ការ​កាត់​បន្ថយ​ទោស​របស់​ឌុច​រយៈ​ពេល​ ៥​ឆ្នាំ​ ដោយ​សារ​ការ​ឃុំ​ខ្លួន​ខុស​ច្បាប់​នៅ​ឯតុលាការ​យោធា​ កម្ពុជា​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០​ ខែ​ឧសភា​ ឆ្នាំ​១៩៩៩​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០០៧​។​ ការ​កាត់​បន្ថយ​ទោស​នេះ​ ជា​ឧទាហរណ៍​មួយ​ដ៍​ល្អ​សម្រាប់​តុលាការ​ក្នុង​ស្រុក​នៃ​ប្រទេស​កម្ពុជា​ ដែល​ក្នុង​នោះ​ការ​អនុវត្ត​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ នៅ​តែ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​គួរ​ឲ្យ​បារម្ភ​ និង​ជា​ការ​រំ​ឮក​អំពី​សិទ្ធិ​មនុស្ស​ជា​សកល​ ។​

ប្រភពព័ត៍មាន : សវនា​ការ​ឌុច​៖​ គំរូ​មួយ​ដ៍​ល្អ​សម្រាប់​តុលា​ការ​កម្ពុជា​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo