១៦-សីហា-២០១០
ការចេញផ្សាយ : របាយការណ៍
របាយការណ៍នេះ គឺជាលទ្ធផលនៃទិន្នន័យ ដែលប្រមូលបានជាផ្នែកនៃគម្រោងស្ថិតិរួមរបស់អង្គការក្រៅរដ្ឋាភិបាលចំនួន៣៩អង្គការ និងផ្ទៀងផ្ទាត់រៀបចំ ដោយ ECPAT Cambodia ចាប់តាំងពីខែមករា ដល់ខែធ្នូឆ្នាំ២០១០។ របាយការណ៍នេះ មិនចង់បរិយាយពីទំហំនៃការជួញដូរ និងការរំលោភផ្លូវភេទនៅកម្ពុជាយ៉ាងណានោះទេ។ តែទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះអាចផ្តល់ នូវការយល់ដឹងគួរឲ្យចាប់អារម្មណ៍ ចំពោះទម្រង់នៃជនរងគ្រោះនិងនិន្នាការ ចំពោះពេលវេលា ដែលអាចត្រូវបានគេប្រើសម្រាប់ការគាំទ្រ និងផ្តល់ជាគោលនយោបាយ និងការអនុវត្តន៍។ ជាសរុប មានជនរងគ្រោះនៃការជួញដូរផ្លូវភេទចំនួន៣៩នាក់ និងជនរងគ្រោះនៃការរំលោភផ្លូវភេទចំនួន៥៣៩នាក់ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលចូលរូម រាយការណ៍មក ក្នុងឆ្នាំ២០១០។ ជនរងគ្រោះនៃករណីដែលសង្ស័យថាពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទចំនួន៤៣នាក់បន្ថែមទៀត ត្រូវបានគេចង្អុលបង្ហាញ ប៉ុន្តែដោយសារពួកគេមិនបានបំពេញតាមលក្ខណវិនិច្ឆ័យ នៃការវាយតម្លៃរបស់ ECPAT នោះ ជនរងគ្រោះទាំងនោះត្រូវបានបញ្ចូលទៅផ្នែកដោយឡែក ចំពោះការកេងប្រវ័ញ្ចផ្លូវភេទ។
ប្រភពព័ត៍មាន : របាយការណ៍សម្រង់ទិន្នន័យស្ថិតិរួម របស់អង្គការក្រៅរដ្ឋាភិបាល ស្តីអំពីការជួញដូរ ការកេងប្រវ័ញ្ច និងការរំលោភផ្លូវភេទ នៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០១០