របាយការណ៍​សង្ខេប​ខាង​ផ្នែក​សេរីភាព​បញ្ចេញ​មតិនៅ​កម្ពុជា

១៤-កញ្ញា-២០១០

ការ​ចេញ​ផ្សាយ : របាយការណ៍

របាយការណ៍​នេះ ត្រូវ​បាននិយាយ​សង្ខេបពី​របាយការណ៍​រួមដែល​ចូលរួម​ដោយ ស្ថាប័ន​អង្គការ​មិន​មែន​​រដ្ឋាភិបាល សហគមន៍​តាម​មូលដ្ឋាន និង សហជីព​នានា ដោយមាន​ចំណង​ជើងថា កម្ពុជា​ត្រូវបាន​បំបិទ​មាត់ លទ្ធិ​ប្រជា​ធិបតេយ្យ​ស្ថិតក្នុង​គ្រោះថ្នាក់ ។ របាយការណ៍​នេះ​រកឃើញ​ថា​សេរីភាព​បញ្ចេញ​មតិ​ត្រូវបាន​រងគ្រោះថ្នាក់​ជាបន្តបន្ទាប់​ដោយសារ​រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ដៅមុខ​សញ្ញា​បង្រ្ចាប​ចំពោះបណ្តា​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិ​បតេយ្យ​នៅកម្ពុជា​ដូចជា ករណី​ដកអភ័យ​ឯកសិទ្ធិ​សភា​របស់​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​ត្រូវបាន​គេដក​ចេញ បំណង​អនុញ្ញាត​ឲ្យ​គេអាចោទ​ប្រកាន់​ក្រោម​រូភាព​នយោបាយ ពីបទ​ព្រហ្មទណ្ឌ​ទាក់ទិន​នឹង​បរិហារកេរ្ត៏ ការ​ផ្សាយ​ព័ត៌មាន​មិនពិត និង ការញុះញង់​ដល់​មន្រ្តី​រដ្ឋាភិបាល​ទាំងនោះ ករណី​ដែលអ្នក​កាសែត​ត្រូវបាន​គេដាក់​គុក​ឬ​គំរាម​កំហែង​ដាក់គុក ករណី​ដែល​មេធាវី​ត្រូវបាន​គំរាម​បញ្ឍប់ពី​អាជីព​វិជ្ជាជីវ៑ៈ ករណី​សកម្មជន​សិទ្ធិ​មនុស្ស​ត្រូវបាន​គេសម្លុត រិកគួន និង​ដាក់ទោស​ទណ្ឌ និង​ករណី​ដែលការ​បញ្ចេញ​មតិ​មួយ​ចំនួន​ត្រូវបាន​គេលាប​ពណ៌​ឲ្យ​ទៅជា​រឿង​ព្រហ្មទណ្ឌ ដែលការ​លាបពណ៌​នេះមាន​ន័យថា ប្រជាពលរដ្ឋ​ត្រូវបាន​គេបំបិទ​សំលេង​ទាំងស្រុង។

ប្រភពព័ត៍មាន : របាយការណ៍​សង្ខេប​ខាង​ផ្នែក​សេរីភាព​បញ្ចេញ​មតិនៅ​កម្ពុជា

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo