១៤-កញ្ញា-២០១០
ការចេញផ្សាយ : របាយការណ៍
របាយការណ៍នេះ គឺត្រូវបានរួមគ្នាបង្កើតឡើងដោយសម្ពន័អង្គការមិនមែនរដ្ឋាភិបាល អង្គការសហគមន៍ និង សហជីព ផ្តោតទៅលើសេរីភាពបញ្ចេញមតិនៅកម្ពុជា។ គោលបំណងសំខាន់នៃរបាយការណ៍គឺដើម្បីរំលឹករដ្ឋាភិបាលកម្ពុជា និង សហគមន៍អន្តរជាតិ ទាក់ទិននិងអត្ថប្រយោជន៍ចម្បងនៃសេរីភាពខាងផ្នែកបញ្ចេញមតិ ដែលជាកត្តាសំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និង ចង់បន្លឺប្រាប់ដល់រដ្ឋាភិបាលផងដែរថា សកម្មភាពទាំងឡាយប្រព្រឹត្តឡើងជាប្រព័ន្ធកាលពីឆ្នាំទៅ ដែលត្រូវបានគេមើលឃើញថាទំនងជាការព្យាយាមរបស់រដ្ឋាភិបាល ដើម្បីរំលីងសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជាបានដាក់លទ្ធិប្រជាធិបតេយ្យចូលក្នុងហាយនភាព ។ ចាប់តាំងពីឆ្នាំមុនយើងបាននឹងកំពុងឃើញមានការរំលីងសេរីភាពខាងការបញ្ចេញមតិជាបន្តបន្ទាប់ ជាអាទ៏ តុលាការត្រូវបានគេប្រើប្រាស់ជាមធ្យោបាយសម្រាប់បង្រ្កាបលើរាល់ការមិនពេញចិត្ត និង មតិរិះគន់នានាចំពោះរដ្ឋាភិបាល ។ ការបង្រ្កាបនេះ ត្រូវបានគេដៅមុខសញ្ញលើបណ្តាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលរួមមាន តំណាងរាស្រ្ត ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មេធាវី សកម្មជនសិទ្ធិមនុស្ស និង ប្រជាពលរដ្ឋ។
ប្រភពព័ត៍មាន : កម្ពុជាត្រូវបានបំបិទមាត់ ៖ លទ្ធិប្រជាធិបតេយ្យស្ថិតក្នុងគ្រោះថ្នាក់?