ប្រជុំ​តុ​មូល​នៅ​អ៊ុយឡាន់​បាតា (Ulaanbaatar) ស្ដី​​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​អាស៊ី

២៨-កញ្ញា-២០១០

ការ​ចេញ​ផ្សាយ : របាយការណ៍

គោល​បំណង​នៃ​កិច្ច​ប្រជុំ​តុមូល​រយៈពេល​បី​ថ្ងៃ​នេះ គឺ​បង្កើត​នូវ​អនុសាសន៍​សង្គម​ស៊ីវិល​លើ​សកម្មភាព​ដែល​អាច​ត្រូវ​បាន​យក​ទៅ​អនុវត្តន៍​ដោយ​សហគមន៍​ប្រជា​ធិបតេយ្យ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​អាស៊ី​។ កិច្ច​ប្រជុំ​ត្រូវបាន​កំណត់​ក្របខណ្ឌ​ដោយ​ក្រុម​ការងារ​របស់​សហគមន៍​ប្រជា​ធិបតេយ្យ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ដោយ​ប្រទេស​លីទុយ​អានី​(Lithuania) ក្នុង​នាម​ជា​ប្រធាន​សហគមន៍​ប្រជា​ធិបតេយ្យ បាន​ផ្ដោត​លើ​បរិបទ​នៃ​សមភាព​យែនឌ័រ និង​សិទ្ធិ​ស្ត្រី​ក្នុង​ក្របខណ្ឌ​ជម្រុញ និង​ការពារ​សង្គម​ស៊ីវិល សហ​ប្រតិបត្តិការ​ក្នុង​តំបន់​ ភាពក្រីក្រ ការ​អភិវឌ្ឍន៍​និង​លទ្ធិ​ប្រជា​ធិបតេយ្យ ការ​លើកស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​កំហែង​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជា​ធិប​តេយ្យ​។​គណៈ​កម្មាធិការ​ដឹកនាំ​អន្តរជាតិនៃ​សហគមន៍​ប្រជា​ធិបតេយ្យ​ជ្រើសរើស​ដើម្បី​ដើរ​តួ​ក្នុង​ការ​អប់រំ​លទ្ធិ​ប្រជា​ធិបតេយ្យ ហើយ​ដោយសារ​នេះ​គឺ​ជា​ប្រធាន​បទ​ដ៏​សំខាន់​មួយ គណៈ​កម្មាធិការ​ដឹកនាំ​របស់​សហគមន៍​ប្រជា​ធិបតេយ្យ​សង្ឃឹម​ថា​វា​នឹង​ត្រូវ​បាន​បង្កើត​អោយ​មាន​ជា​រូបរាង​ឡើង​ដោយ​ក្រុម​ការងារ​ពេល​អនាគត​ដ៏​ខ្លី​។

ប្រភពព័ត៍មាន : ប្រជុំ​តុ​មូល​នៅ​អ៊ុយឡាន់​បាតា (Ulaanbaatar) ស្ដី​​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​អាស៊ី

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo