៦-តុលា-២០១០
ការចេញផ្សាយ : របាយការណ៍
បន្ទាប់ពីរបាយការណ៍ដំបូងបានចេញនៅក្នុងឆ្នាំ២០០២ ហើយរដ្ឋាភិបាលកម្ពុជាបានដាក់របាយការណ៍ធ្វើបច្ចុប្បន្នភាពជាលើកទី២នៅក្នុងឆ្នាំ២០០២ទៅគណកម្មការប្រឆាំងការធ្វើទារុណកម្ម។ របាយការណ៍នេះបានចេញជារបាយការណ៍ចុងក្រោយនៅក្នុងឆ្នាំ២០១០ដោយមានបំណងផ្តល់នូវការវិភាគដ៏មានតម្លាភាព និងសាមគ្គីភាពពីភ្នាក់ងារសង្គមស៊ីវិលក្នុងការបង្កើនការដឹងឮរបស់ប្រជាពលរដ្ឋអំពីស្ថានភាពការធ្វើទារុណកម្ម និងអំពើផ្សេងៗនៅក្នុងប្រទេសកម្ពុជា និងបញ្ហាសំខាន់ឯទៀតៗទាក់ទងនឹងកតិកាសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម។
ប្រភពព័ត៍មាន : របាយការណ៍រួមរបស់អង្គការមិនមែនរដ្ឋាភិបាលស្តីពីធ្វើទារុណកម្ម និងអំពើឃោរឃៅផ្សេងៗដូចជាអំពើអមនុស្សធម៌ ការធ្វើទុក្ខរូបរាងកាយ ឬការដាក់ទោសនៅក្នុងប្រទេសកម្ពុជា