ក្មេងជំទង់ដែលត្រូវបានបណ្តេញចេញ

១-វិច្ឆិកា-២០១០

ការ​ចេញ​ផ្សាយ : សលាកបត្រព័ត៌មាន

ក្នុង​រយៈ​ពេល​ជាង១០​ឆ្នាំ​កន្លង​មក​មាន​គ្រួសារ​ចំនួន​១៣០០០០​រស់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ត្រូវ​បាន​បណ្តេញ​ចេញ​ និង​ប្តូរ​ទី​លំនៅ នៅ​ក្រៅ​ទី​ក្រុង​។ ខណៈ​ដែល​ប្រជាជន​គ្រប់​វ័យ​បាន​ផ្លាស់​ទី​លំនៅ នៅ​លើ​ដី​ថ្មី អ្នក​ដែល​រងការ​ប៉ះពាល់​ច្រើន​ជាង​គេ​គឺកុមារ​ និងក្មេង​ជំទង់។ ការ​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​គឺ​ជា​ការឆ្លង​កាត់​នូវភាព​ឈឺចាប់ ការគំរាម​កំហែង​ និង​អំពើ​ហិ​ង្សា​ជួន​កាល​កើត​ឡើង​ផង​ដែរ ប៉ុន្តែ​មនុស្ស​ស្ទើរ​គ្រប់​គ្នា​បាន​ទទួលរង​ការ​ប៉ះពាល់​ផ្នែក​ផ្លូវចិត្ត ​និង​រាងកាយ ​ដែល​បណ្តាល​មក​ពីការ​ចាក​ចេញ​ឆ្ងាយពី​កន្លែង​ធ្វើ​ការ​របស់​ពួកគេ បរិស្ថាន​សង្គម និង​ទំនាក់​ទំនង​ក្នុង​សហ​គមន៍។ ការ​រស់​នៅ​ក្រៅទី​ក្រុង​មាន​ការ​ពិបាក​ជាង​មុន​។ នៅ​ទី​នោះ​ការងារ​ និង​ឱកាស​សម្រាប់​រក​ប្រាក់​ចំនូល​មាន​តិច​តួច ហើយ​ប្រុស​ៗតែង​​តែ​បង្ខំ​ចិត្ត​ស្វែង​រកការងារ​នៅកន្លែង​ថ្មី​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​នៅ​បែក​ពី​គ្រួសារ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ និង​កុមារ​មាន​អារម្មណ៍​ថា​ ពួក​គេរស់​នៅ​ឯកោ​លើ​ទឹក​ដី​ថ្មី ដែល​មាន​កង្វះ​ខាត​ផ្នែក​ទឹក​ស្អាត អគ្គិសនី និង​សេវា​ដ៏ទៃ​ទៀត​ដូចជា​៖ សាលារៀន មណ្ឌល​សុខភា​ព ​និង​វត្ត​អារាម​ជាដើម​។ ក្មេង​ជំទង់​ភាគ​ច្រើន​បាន​បង្ខំ​ចិត្ត​ប្តូរ​សាលារៀន​ និង​ឃ្លាត​ឆ្ងាយ​ពីមិត្ត​ភក្តិរ​បស់ពួក​គេ។ មួយ​ចំនួន​ទៀត​មិន​បាន​ចូល​រៀន​វិញ​ទេ​ដោយ​សារ​ស្ថាន​ភាព​បង្ខំ​ឲ្យ​ពួកគេ​ត្រូវ​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

ប្រភពព័ត៍មាន : ក្មេងជំទង់ដែលត្រូវបានបណ្តេញចេញ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo