របាយ​ការណ៍​បាន​រកឃើញ​ថា "កូដកម្ម​មាន​លក្ខណៈ​ស្របច្បាប់​ភាគច្រើន ប្រតិកម្ម​របស់​និយោជក​មិនមាន​លក្ខណៈ​សមាមាត្រ"

១១-វិច្ឆិកា-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

អត្ថបទ​វិភាគផ្នែក​ច្បាប់​ឯករាជ្យ​មួយ ជុំវិញ​កូដកម្ម​ធ្វើឡើង​ដោយកម្មករ​រោងចក្រ​កាត់ដេរ​នៅទូទាំង​ប្រទេសនា​ខែកញ្ញា ដែលចេញ​ផ្សាយដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា ថ្ងៃនេះ​បានសន្និដ្ឋានថា សហជីព​បានធ្វើ​កូដកម្ម​ដោយ​គោរពតាម​លក្ខខណ្ឌ​ជាច្រើន​ដែល​តម្រូវ​ដោយច្បាប់។ របាយការណ៍​នេះ​គាំទ្រ​ចំពោះ​អំណះអំណាង​របស់សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា(GMAC) ដែលថា​និយោជក និង​និយោជិត​មានសិទិ្ធ​ទាក់ទង​នឹងការ​ធ្វើកូដកម្ម។ ទោះជា​យ៉ាងនេះក្តី​នៅទីបញ្ចប់​នៃកូដកម្មនេះ គេបាន​រកឃើញថា​អំណះអំណាង​ភាគច្រើន​របស់សមាគម​រោងចក្រកាត់​ដេរកម្ពុជា​ដែលថា​កូដកម្ម​នេះខុសច្បាប់ មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់ឡើយ។

ប្រភពព័ត៍មាន : របាយ​ការណ៍​បាន​រកឃើញ​ថា "កូដកម្ម​មាន​លក្ខណៈ​ស្របច្បាប់​ភាគច្រើន ប្រតិកម្ម​របស់​និយោជក​មិនមាន​លក្ខណៈ​សមាមាត្រ"

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo