៣០-វិច្ឆិកា-២០១០
ការចេញផ្សាយ : របាយការណ៍
នៅខែសីហា ឆ្នាំ២០០៩ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានបង្កើតនូវគម្រោងមួយស្តីពីអាជីវកម្ម និងសិទ្ធិមនុស្សនៅកម្ពុជាដើម្បីលើកកម្ពស់ការយល់ដឹងពីសិទ្ធិមនុស្សនៅក្នុងសហគមន៍អាជីវកម្មនៅកម្ពុជា និងដើម្បីលើកទឹកចិត្តអ្នកធ្វើអាជីវកម្មនៅកម្ពុជាឲ្យមានការតាំងចិត្តក្នុងការគោរពសិទ្ធិមនុស្ស។ ចាប់តាំងពីអង្គការសហប្រជាជាតិបានគាំទ្រការបោះឆ្នោតឆ្នាំ១៩៩៣ ប្រទេសកម្ពុជាបានផ្តើមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏មហិច្ឆិតាមួយ ដែលវិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់។ ទោះជាយ៉ាងនេះក្តី កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រជាងគេនៅអាស៊ី ហើយប្រជាពលរដ្ឋកម្ពុជាតែងតែទទួលរងផលប៉ះពាល់អវិជ្ជមានពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងនោះ។ សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកជាចំបងទៅលើវិស័យធំៗចំនួន៤គឺ វិស័យកាត់ដេរ ទេសចរណ៍ សំណង់ និងកសិកម្ម។ លើសពីនេះឧស្សាហកម្មធនធានក្រោមដីក៏កំពុងតែលេចរូបរាងឡើងផងដែរ។
ប្រភពព័ត៍មាន : អាជីវកម្ម និងសិទ្ធិមនុស្សនៅកម្ពុជា៖ ការកសាងសរសរស្តម្ភបី