១-ធ្នូ-២០១០
ការចេញផ្សាយ : របាយការណ៍
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ បញ្ជាក់ពីការភ័យខ្លាចអស់រយៈពេលជាយូរមកហើយចំពោះចេតនារបស់រដ្ឋាភិបាល ដែលចង់បានច្បាប់ប្រភេទនេះដើម្បីត្រួតត្រាជាជាងលើកស្ទួយ និងពង្រឹងសង្គមស៊ីវិល។ សេចក្តីព្រាងច្បាប់ ដែល ស្ថិតនៅឆ្ងាយពីកម្រិតកំណត់នៃបទដ្ឋានអន្តរជាតិសម្រាប់ច្បាប់ស្តីពីវិស័យមិនទទួលផលកម្រៃគឺជាការ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលច្រើនឆ្នាំ។ នៅពេលដែលការគំរាមកំហែងអាចទំនងជាមានសភាពធ្ងន់ធ្ងរចំពោះការអភិវឌ្ឍន៍សង្គម និងការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យក្នុងកម្រិតទូលំទូលាយមួយ។
ប្រភពព័ត៍មាន : សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៖ សង្គមស៊ីវិលកម្ពុជាស្ថិតនៅក្រោមការគំរាមកំហែង