រដ្ឋាភិ​បាល​​គួរតែ​ជ្រើស​​យក​ការ​បញ្ចូល​​ការ​​ពិភាក្សា​​តាម​រយៈ​​អ៊ីន​ធឺណេត​ជាជាង​ការ​​ហាម​ឃាត់

១៧-ធ្នូ-២០១០

ការ​ចេញ​ផ្សាយ : សេចក្តីថ្លែងការណ៍

ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានបង្ហាញ​ពីការ​ព្រួយ​បារម្ភ​របស់​ខ្លួន ចំពោះ​សេចក្តី​រាយការ​ណ៍ ដែល​ចេញផ្សាយ​ដោយ​វិទ្យុ​អាស៊ី​សេរី និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ទៀត ដែលថា រាជ​រដ្ឋាភិបាល​នៃព្រះ​រាជាណា​ចក្រកម្ពុជា​កំពុង​ពិចារណា​ទៅ​លើ “ការ​បិទ” គេហ​ទំព័រ KI ដែល​ជា​គេហទំព័រ​ផ្សាយពត៌​មាន និង​ការបញ្ចេញ​មតិ ដែល​មានប្រជា​ប្រិយ​ភាព។ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ វិទ្យុ​អាស៊ី​សេរី​ចេញរបាយ​ការណ៍ ថា​លោក វ៉ា គឹម​ហុង ទេស​រដ្ឋរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំ​ដែន​បាន​និយាយ​ដោយ​យោង​តាម​គេហ​ទំព័រ KI ថា​“ខ្ញុំ​សូមអោយ​រដ្ឋាភិបាល​បិទគេហ​ទំព័រ KI-media នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ក្នុងពេល​ឆាប់ៗ​នេះ។”

ប្រភពព័ត៍មាន : រដ្ឋាភិ​បាល​​គួរតែ​ជ្រើស​​យក​ការ​បញ្ចូល​​ការ​​ពិភាក្សា​​តាម​រយៈ​​អ៊ីន​ធឺណេត​ជាជាង​ការ​​ហាម​ឃាត់

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo