២០-ធ្នូ-២០១០
ការចេញផ្សាយ : សេចក្តីថ្លែងការណ៍
យោងតាមរបាយការណ៍ថ្មីមួយ របស់អង្គការ លីកាដូ បានឲ្យដឹងថា ប្រទេសកម្ពុជា បានបោះជំហានថយក្រោយ អំពីបញ្ហាសេរីភាពក្នុងការបញ្ចេញមតិ ក្នុងឆ្នាំ២០១០នេះ ហើយនឹងប្រុងប្រៀបបន្តនិន្នាការនេះក្នុងឆ្នាំ២០១១ ។ របាយការណ៍ដែលមានចំណងជើងថា សេរីភាពខាងការបញ្ចេញមតិនៅកម្ពុជា ប្រជាធិបតេយ្យស្ពិនភ្នែក បានកត់ត្រាចំនួនជិត ៥០ករណី ដែលរដ្ឋាភិបាលបានរំលោភបំពានសេរីភាពខាងការបញ្ចេញមតិ របស់បុគ្គលម្នាក់ៗ អំឡុងឆ្នាំ២០១០ ។ ហេតុការណ៍ដែលបានកើតឡើងនេះ បង្ហាញពីនិន្នាការរុកគួន៖ អាជ្ញាធរមានសមត្ថកិច្ចកាន់តែគឃ្លើននៅក្នុងយុទ្ធនាការរបស់ខ្លួន ដើម្បីបំបិទមាត់អ្នកហ៊ាននិយាយប្រឆាំងនឹងនិន្នាការនយោបាយ និងសេដ្ឋកិច្ច ។ ជាលទ្ធផល ប្រជាពលរដ្ឋខ្មែរកំពុងត្រូវបានបដិសេធមិនឲ្យចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនឡើយ ។
ប្រភពព័ត៍មាន : របាយការណ៍របស់អង្គការ លីកាដូ និយាយលំអិតអំពីជួរមុខនៃការប្រយុទ្ធប្រឆាំងដើម្បីសេរីភាព ខាងការបញ្ចេញមតិនៅកម្ពុជា