ការ​ព្រួយ​បារម្ភ​ជា​ចម្បង​ និង​​អនុសាសន៍​របស់​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ទាក់​ទង​នឹង​សេចក្តី​ច្បាប់​ស្តី​សមាគម និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល

២៤-ធ្នូ-២០១០

ការ​ចេញ​ផ្សាយ : របាយការណ៍

ការ​វិភាគ​នេះរៀប​រៀង​ដោយ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា (“ម.​ស.​ម.​ក”) ដែល​ជា​អង្គ​ការ មិន​មែន​រដ្ឋាភិ​បាល ឯក​រាជ្យ មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ ធ្វើ​ការ​ដើម្បី​លើក​ស្ទួយ​ការពារ​លទ្ធិប្រជា​ធិប​តេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស ជា​ពិសេស​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅទូ​ទាំង ព្រះ​រាជា​ណា​ចក្រ​កម្ពុជា (“កម្ពុជា”)។ គោល​បំណង​នៃ​ការវិភាគ​នេះ​គឺ​ដើម្បី​ប្រើ​ប្រាស់​នូវវិ​ធីសាស្រ្ត​គោល ដើម្បី​បង្ហាញ​ពី​ចំណុច​ព្រួយ​បារម្ភ និង​អនុសាសន៍រ​បស់​មជ្ឈមណ្ឌល​សិទិ្ធ​ម​នុស្សកម្ពុជា​ទាក់​ទិន​នឹង​សេចក្តី​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​(“ច្បាប់”)។​ អត្ថបទ​វិភាគ​នេះ​​ត្រូវ​​បាន​ចង​ក្រង​ឡើង​សម្រាប់​បណ្តា​ក្រុម​ការងារ​ធ្វើការ​ត្រួត​ពិនិត្យ និង​ពិភាក្សា។ ការ​វិភាគ​​លម្អិត​​តាម​​មាត្រា​​និមួយៗ​នឹង​ត្រូវ​រៀប​រៀង​ឡើង​នាដើម​ខែមករា។ ការ​វិភាគ​នេះ​ធ្វើឡើង​ដោយ​​យោង​​ទៅ​តាម​​សេចក្តី​ព្រាង​ច្បាប់​ចែក​ចាយ​ដោយ​ក្រសួង​មហា​ផ្ទៃ​កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១០។

ប្រភពព័ត៍មាន : ការ​ព្រួយ​បារម្ភ​ជា​ចម្បង​ និង​​អនុសាសន៍​របស់​មជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ទាក់​ទង​នឹង​សេចក្តី​ច្បាប់​ស្តី​សមាគម និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo